ខេត្តពោធិ៍សាត់៖ ដោយអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល និងពង្រឹងការអនុវត្តន៍ច្បាប់ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាកម្លាំងកងរាជអាវុធហត្ថ ស្រុកភ្នំក្រវាញ កម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃរវៀងបានចាប់យកឈើប្រមាណជាង១០ម៉ែត្រត្រីគុណ និងសំភារៈបម្រើអោយមធ្យោបាយដឹកជញ្ជូនអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត។
ប្រតិបត្តិការនេះធ្វើឡើងចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ ដឹកនាំដោយលោក អ៊ូ សុផារ៉ា , លោក ចាន់ សុខា សហការជាមួយ ខាងកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃរវៀង។
ជាក់ស្តែងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ចុះបង្ក្រាបបទឈើល្មើសព្រៃនៅចំណុចលេខ(៤២៣៩៧-៦២២២៦)ភូមិ រវៀង ឃុំ សំរោង ស្រុក ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ លទ្ធផលរឹបអូស រទេះគោ ចំនួន០៣ គ្រឿង ដឹកឈើ(រាជកុល )ចំនួន ១៨សន្លឹល ស្មើនិង ២,៤៥២ ម៉ែត្រីគុណ ដែលបាននាំចូលមក
ពីព្រៃឧទ្យានអនុរក្សជួរភ្នំក្រវាញកណ្តាល។ ដោយឡែកនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ សហការបង្ក្រាបរថយន្ថដឹលឈើសន្លឹកប្រភេទកន្ទុយដំរីដែលមានមុខកាត់ ១៣០ បណ្ដោយមានប្រវែង ៦ម៉ែត្រនិង ៧ម៉ែត្រ ខ្លី.២ វែង២ ដោយគិតជាគីបស្មើនិង ៧.950ម៉ែត្រត្រីគុណ ស្ថិតនៅភូមិអង្រ្គងឃុំសំរោង ស្រុកភ្នំ ក្រវាញ ខេត្តពោធ៍សាត់។
លទ្ធផល វត្តុតាងរថយន្ថនឹងឈើបានប្រគល់អោយទៅវ៉ាយអេតរក្សាទុក្ខនៅរវាងជាបណ្តោះអាសន្នតាមនីតិវិធី៕
ដោយ៖ បុឹម ពិន