សមត្ថកិច្ចចម្រុះបង្ក្រាបក្រុមក្មេងទំនើងចំនួន៧០នាក់ ចាប់យកម៉ូតូដាក់ស៉ីប្រែន៤០គ្រឿង ,លើសពីនេះរកឃើញអ្នកប្រើប្រាស់សារធាតុញៀន៧នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោកសាយ កុសល់ អភិបាលក្រុងបានដឹកនាំកម្លាំងសមត្ថកិច្ចអាជ្ញាធរចម្រុះចុះបង្ក្រាបក្មេងទំនើង ក្រោមរូបភាពជិះម៉ូតូដាក់សំឡេងរោទិ៍ឮខ្លាំងៗ , អុកឡុកតាមទីសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងខេត្តស្ទឹងត្រែងទាំងមូល ។ លទ្ធផលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្មេងៗទាំងនោះចំនួន៧០នាក់ ចាប់យកម៉ូតូចំនួន៤០គ្រឿងសុទ្ធតែកែច្នៃខុសលក្ខណៈបច្ចេកទេស ។ លើសពីនេះទៀតធ្វើតេស្តទឹកនោមរកឃើញ៧នាក់ ប្រើប្រាស់នូវសារធាតុញៀន ។

លោក សាយ កុសល់អភិបាលក្រុងបានឲ្យដឹងថា បន្ទាប់ពីមានគោលការណ៍ពីលោកអភិបាលខេត្ត លោកបានដឹកនាំកម្លាំងចុះបង្ក្រាបធ្វើឡើងតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងក្រុងស្ទឹងត្រែង រហូតមកដល់ថ្ងៃទី២៣ ខែធ្នូម្សិលមិញនេះឃាត់ខ្លួនក្មេងទំនើងចំនួន៧០នាក់ ចាប់យកម៉ូតូចំនួន៤០គ្រឿងសុទ្ធតែកែច្នៃខុសលក្ខណៈបច្ចេក​ទេស ។ លើសពីនេះទៀតធ្វើតេស្តទឹកនោមរកឃើញ៧នាក់ ប្រើប្រាស់នូវសារធាតុញៀន ។

លោកបញ្ចាក់ថា ចំពោះម៉ូតូដែលមានពន្ធ លោកតម្រូវឱ្យមានឯកសារត្រឹមត្រូវ ដើម្បីយកមកផ្ទៀងផ្ទាត់ និងធ្វើកិច្ចសន្យាកែសម្រួលឲ្យទៅជាម៉ូតូលក្ខណៈជាទម្រង់ដើម រួចប្រគល់ទៅឲ្យម្ចាស់ដើមវិ។ញ ចំពោះម៉ូតូអត់ពន្ធនឹងបន្តនីតិវិធីបញ្ជូនទៅគយធ្វើការបង់ពន្ធឲ្យបានត្រឹមត្រូវតាមច្បាប់ ។ ដោយឡែកក្មេងទំនើងដែលឃាត់ខ្លួន នាំយកទៅ អប់រំណែនាំនិងធ្វើកិច្ចសន្យា រួចឲ្យត្រឡប់ទៅផ្ទះវិញ ។

លោកអភិបាលក្រុង ស្នើសុំដល់ឪពុកម្ដាយទាំងអស់ឬអាណាព្យាបាល មេត្តាជួយណែនាំ  និងអប់រំកូនៗឲ្យបានល្អ មិនត្រូវឲ្យកូនៗកែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេសបែបនេះតទៅទៀត។ ចំពោះអ្នកប្រើប្រាស់ និងសេពគ្រឿងញៀនទាំង៧នាក់ នាំយកទៅទីកន្លែងបន្សាបគ្រឿងញៀន ។

ប្រតិបត្តការបង្ក្រាបក្រុមក្មេងទំនើងរបស់កម្លាំងសមត្ថកិច្ចចម្រុះ បានទទួលបានការគាំទ្រពីមហាជន ដែលបានធានាសន្តិសុខ សុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋ ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print