ភ្នំពេញ ៖ បុរសជាអនិកជនខ្មែរប្រទេសអាមេរិ កបណ្តេញចេញមកស្រុកវិញម្នាក់ ត្រូវបានគេប្រទះឃេីញដេកស្លាប់ក្ នុងបន្ទប់ជួលបង្កការភ្ញាក់ផ្អេី លកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ នៅបន្ទប់ជួលជាន់ទី៣ ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
សាកសពមានឈ្មោះ ហេង ហុង ភេទប្រុស អាយុ៤៣ឆ្នាំ ជាអនិកជនខ្មែរ ត្រូវបានប្រទេសអាមេរិកបណ្តេញឲ្ យវិលត្រឡប់មកស្រុកកំណើតវិញ អស់រយៈពេលជាង១០ឆ្នាំហើយ មានប្រពន្ធ តែមិនបានរៀបការ ឈ្មោះគឹម អុីតា អាយុ២៨ឆ្នាំ មុខរបរមេផ្ទះ មានកូនប្រុស២នាក់ រស់នៅក្នុងបន្ទុក មានស្រុកកំណើត ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
តាមការបំភ្លឺពីស្ត្រីជាប្រពន្ ធបានឲ្យដឹងថា ប្តីរបស់គាត់ជាអនិកជនខ្មែរ វិលមកពីសហរដ្ឋអាមេរិក គាត់បានគ្នាជាប្តីប្រពន្ធ ជាង១០ឆ្នាំហើយ ដោយមិនបានរៀបការ ទាំងឪពុកម្តាយមិនពេញចិត្ត មានកូន២នាក់ជាចំណងស្នេហ៍ចិត្តឯង មកជួលបន្ទប់ស្នាក់នៅជាង១ឆ្នាំហើ យ ។ ប្រភពដដែលបន្តទៀតថា មុនកើតហេតុ នៅល្ងាចថ្ងៃ២៣ ខែធ្នូម្សិលមិញ ប្តីរបស់គាត់បានផឹកស្រាស្រវឹង ហេីយបានដរ ដួលម្តងហើយ ងើបមិនរួច ត្រូវបានអ្នកជិតខាងជួយគ្រាសែង ឡើងលើផ្ទះ ចូលសម្រាកជាធម្មតា លង់លក់បាត់ទៅ ស្រាប់តែនៅវេលាម៉ោង៦ព្រឹកថ្ងៃទី ២៤នេះ ភ្ញាក់ពីដំណេក ដាស់មិនងើប ទេីបដឹងថាប្តីស្លាប់បាត់ ទៅហេីយ ក៏រាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ច ទៅពិនិត្យ កោសល្យវិច័យ និងប្រគល់ជូនសាច់ញាតិធ្វេីបុណ្ យតាមប្រពៃណី៕