សម្ដេចតេជោ ៖ ក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ធមានសិទ្ឋិសេរីភាពរស់នៅប្រកបរបរទទួលទាន និងជ្រើស​រើសជំនឿសាសនា

ចែករំលែក៖

ភ្នំពេញ ៖ បច្ចុប្បន្ន​សាសនា​នៅ​ប្រទេស​កម្ពុជា​មាន​អ្នកកាន់​សាសនា​​ព្រះពុទ្ធ​នៃចំនួនប្រជាជន ​៩៥% ពុទ្ធបរិស័ទ ហើយ​សាសនា​ដទៃ​ទៀត​មាន​ប្រជាជនប្រណិប័តន៍​ប្រមាណ៥% ​ដែល​ក្នុង​នោះ​រួម​មាន ៖ ទីមួយ​សាសនាអ៊ីស្លាម​, ទីពីរ គ្រិស្ដ​សាសនា និង ទីបីព្រហ្មញ្ញសាសនា ។

ថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បានសរសេរ​សារបញ្ជាក់ជាថ្មីនៅលើ​ហ្វេសប៊ុក​ថា​ក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ធមានសិទ្ឋិសេរីភាពរស់នៅប្រកបរបរទទួលទាន និងជ្រើសរើសជំនឿសាសនាទៅតាមការពេញចិត្តរបស់ខ្លួនដោយគ្មានការបង្ខិតបង្ខំអ្វីឡើយ។ ទាំងបងប្អូនពុទ្ឋសាសនិកជន, ខ្មែរឥសស្លាម និងគ្រិស្តសាសនិក គឺយើងរស់នៅសុខដមជាមួយគ្នាដោយសុខសាន្ត។

សម្តេច​តេជោ​បានសរសេរ​បញ្ជាក់​ទៀត​ថា ថ្ងៃទី២៥ ធ្នូ នេះជាថ្ងៃពិសេសសម្រាប់បងប្អូនគ្រឹស្ទបរិស័ទ។ ឆ្លៀតក្នុងថ្ងៃនៃបុណ្យណូអែល “គ្រីស្ទម៉ាស” នេះ សម្តេច​សូមជូន​ពរបងប្អូនគ្រិស្តសាសនិក និងបងប្អូនប្រជាពលរដ្ធខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ និងចម្រុងចម្រើនរុងរឿងគ្រប់ៗគ្នា​។​

សូមរំលឹកថា សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ប៉ុន្តែកម្ពុជាបើកភាពទូលាយដល់ពលរដ្ឋគ្រប់រូបមានសិទ្ធិជ្រើសរើសជំនឿ សាសនាផ្សេងៗដែលខ្លួនពេញចិត្តនិងប្រណិប័តន៍ ។​

ដកស្រង់គេហទំព័រ Wikipedia.orgផ្សាយថា ពុទ្ធ​សាសនានៅប្រទេសខ្មែរ ពុទ្ធសាសនា គឺជាប្រពៃណីសាសនាដែលមានមនុស្សភាគច្រើន​ក្នុងចំណោមប្រជាជនខ្មែរ ប្រកាន់ខ្ជាប់ខ្ជួននូវទំនៀមទំលាប់ប្រពៃណីសាសនានេះ។​ មុនឆ្នាំ​១៩៧០ មានព្រះសង្ឃចំនួន​៦០,០០០អង្គដែលនៅទូទាំងប្រទេសកម្ពុជា។ ​មុនឆ្នាំ​១៩៧៥​ មានប្រជាជន អ៊ីស្លាមចំនួន២៥០,០០០​នាក់(ជាជនជាតិចាម)។ ពីឆ្នាំ១៩៧៥-១៩៧៩ គឺជារបបនៃការសង្កត់សង្កិននៃជំនឿ​សាសនានៅគ្រប់​ទិសទី។ នៅឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនា និងអ៊ីស្លាមសាសនា​ត្រូវបានកសាងឡើងវិញ។ នៅឆ្នាំ១៩៩០​ជាការទទួលស្គាល់​៕ ដោយ​៖ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print