គោលនយោបាយឆ្ពោះទៅមុខរបស់ចិនគ្មានអ្វីអាចរារាំងបានឡើយ

ចែករំលែក៖

ប្រទេសចិន៖ នៅក្នុងបទសម្ភាសន៍ ប្រចាំឆ្នាំ​ របស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយីង បានលើកឡើងថា គ្មានអ្វីអាចរារាំងដំណើរឆ្ពោះទៅមុខ។ លោក វ៉ាងយី បានបញ្ជាក់ថា គ្មាន​កម្លាំងខាងក្រៅណា អាចរារាំង​ពលរដ្ឋ ចិន​១,៤ពាន់លាននាក់ឆ្ពោះទៅមុខ​​នោះឡើយ​៕

រដ្ឋមន្ត្រីការបរទេសចិន លោក ​វ៉ាងយី បានផ្តល់បទសម្ភាសន៍ ចុងឆ្នាំ​ ដោយលោកបានថ្កោលទោសយ៉ាងខ្លាំង​ ដល់ការជ្រៀតជ្រែក ពីបណ្តាប្រទេសលោកខាងលិច​ទៅលើ កោះហុងកុង តៃវ៉ាន់ ស៊ីនជាំង​​ ។ លោក វ៉ាងយី បន្តទៀតថា ចេតនាអាក្រក់របស់លោកខាងលិចនឹងមិនទទួលបានជោគជ័យឡើយ​។

លោក វ៉ាងយី​បានលើកឡើងថា ការជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុងរបស់ចិន​ និងរារាំង​ការអភិវឌ្ឍន៍​​ រីកចំរើន​ មិនទទួលបានជោគជ័យ ឡើយ ​«កង់រថយន្ត​ចិនបន្តវិលទៅមុខជានិច្ច​»។​ លោក​បន្តទៀតថា ទីក្រុងប៉េកាំង នៅតែបន្តរក្សាការ អត់ធ្មត់ ទំនុកចិត្ត និងប្តេជ្ញា ចំពោះការប៉ុនប៉ងបំផ្លាញការអភិវឌ្ឍន៍របស់ចិន​។

លោក វ៉ាងយី​ បានបញ្ជាក់ថា​« នៅហុងកុង យើងបានជួយដល់រដ្ឋាភិបាល ទប់ស្កាត់អំពើហិង្សា រៀបចំសណ្តាប់ធ្នាប់​ ហើយគ្រប់គ្រងទៅតាមច្បាប់​។​ពេលវេលានឹងបង្ហាញយ៉ាងច្បាស់ថា ច្បាប់ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ​ មិនត្រឹមតែមានប្រសិទ្ធិភាព​ខ្ពស់ នៅហុងកុង នោះឡើយ​​ ថែមទាំងទទួលបានការគាំទ្រពីមហាជនទៀតផង​»។

លោក វ៉ាងយី​ បន្តទៀតថា ចិនទទួលបានជោគជ័យ​នៅក្នងការទាក់ទាញប្រទេសមួយចំនួន​កាត់ផ្តាច់ទំនាក់ទំនងជាមួយ​ កោះតៃវ៉ាន​ហើយងាកមកបង្កើនទំនាក់ទំនងជាមួយចិនវិញ។ លោកក៏បានស្ងើចសរសើរដល់កម្លាំងប្រឆាំងភេរវកម្ម ដែលបានទប់ស្កាត់ការវាយប្រហារ នៅតំបន់ស៊ីងជាំង ដែលមានក្រុមជនជាតិភាគតិចអ៊ុយហ្គ័រភាគច្រើន រស់នៅ ទទួលបានជោគជ័យ​៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print