ផ្សារអូរឬស្សីក្លាយជា ទីតាំងបនល្បែងស៊ីសងកត់ឆ្នោតវៀតណាម ព្រោងព្រាត ខណៈអភិបាល និងអធិការខ័ណ្ឌ ៧មករា ធូរលុង

ចែករំលែក៖

ភ្នំពេញ៖ បនល្បែងស៊ីសងឆ្នោតវៀតណាមដែលកំពុងពេញនិយមឥឡូវនេះបានរីកដូចផ្សិតនៅក្នុងបរិវេណផ្សារអូរឬស្សី។ ជាក់ស្ដែងនៅច្រកទ្វារទី៣ ខាងកើតផ្សារ ជាច្រកខាងលក់ជ្រូកខ្វៃ ខាងជើងបានបើកឆ្នោតវៀតណាមដោយចំហរនៅមុខតុសន្តិសុខផ្សារផ្ទាល់តែម្ដង។ បើយោងតាមប្រភពព័ត៌មានពីអាជីវករលក់ដូរនៅក្នុងផ្សារអូរឬស្សីបានអោយដឹងថា៖ មិនមែនមានតែពីរច្រកខាងលើនេះទេគឺនៅមានច្រើនទីតាំងទៀត។ដោយឡែកជាក់ស្ដែងនៅប៉ុន្មានថ្ងៃមុនកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានចុះបង្ក្រាបជាក់ស្ដែងដោយឃាត់បានអ្នកកត់កន្ទុយលេខ បានចំនួន៤នាក់ ប៉ុន្តែការឃាត់នេះគឺបានមួយដង្ហើមចង្រិតផង ក៏ត្រូវបានដោះលែងវិញដោយមានគេអះអាងថាការដោះលែងនេះគឺថ្នូរនឹងលាភសក្ការៈមួយចំនួន ហើយពេលនេះអ្នកទាំងនោះក៏បន្តបើកប្រកបរបរល្បែងសុីសងនេះវិញដដែល «មានន័យថា អ្នកយកលុយមុខដដែល អ្នកបើកកត់ឆ្នោតវៀតណាមក៏មុខដដែល។
លោកហ៊ត វ៉ាន់ធីប្រធានផ្សារអូរឬស្សីដែលទើបតែមកកាន់តំណែងថ្មីជំនួសលោកឡេងគឹមស្រុងបានបញ្ជាក់ប្រាប់សារព័ត៌មាននគរវត្តតាមទូរស័ព្ទអោយដឹងថា៖ ករណីល្បែងស៊ីសងគឺខាងលោកមិនអនុញ្ញាតឲ្យមានលេងនៅក្នុងផ្សារនោះទេ ហើយកន្លងមកលោកក៏ធ្លាប់ហៅអ្នកកត់ឆ្នោតទាំងនោះមកធ្វើកិច្ចសន្យាបើមិនព្រមធ្វើតាមកិច្ចសន្យាក្នុងការបញ្ឈប់លោកនឹងមានវិធានការតាមច្បាប់។
ប្រភពព័ត៌មានពីអាជីវករលក់ដូរក្នុងផ្សារអូរឬស្សីបានបង្ហើបប្រាប់បន្តទៀតថា៖ ទីតាំងកត់កន្ទុយលេខនៅក្នុងផ្សារអូរឫស្សីជាច្រើនកន្លែងបានដំណើរការយ៉ាងរលូន ដោយឡែកចំពោះទីតាំងណាដែលត្រូវជាខ្សែរយៈលោកនាយប៉ុស្តិ៍អូរឫស្សី១ គឺ លោក ថោង ម៉ារឌីតែប៉ុណ្ណោះតែងបើកដំណើរការបាន។ បើកន្លែងណាមិនមែនជាខ្សែរយៈរបស់លោកនាយប៉ុស្តិ៍ទេនឹងត្រូវបានលោកបញ្ជាឲ្យកូនចៅរបស់ខ្លួនចុះបិទមិនអោយដំណើរការនោះទេ។ដោយគេដាក់ការសង្ស័យថាភាពមិនប្រក្រតីដែលលោកនាយប៉ុស្តិ៍ចុះបិទទីតាំងកត់កន្ទុយលេខខាងលើនេះ ។ កន្លែងដែលដំណើរការរកស៊ីបានមានភាគហ៊ុនរបស់លោកនាយប៉ុស្តិ៍។
ដោយឡែកប្រភពព័ត៌មានមួយទៀតបានឲ្យដឹងថា៖ លោក ថោង ម៉ារឌីមេប៉ុស្តិ៍អូរឫស្សីមួយខាងលើនេះគឺបានកាន់ជានាយប៉ុស្តិ៍យូរឆ្នាំ ។
ប្រជាពលរដ្ឋបានទទូចសុំទៅលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ ៧មករាជួយត្រួតពិនិត្យមើលផង កុំឆ្ងាញ់និងចេញមុខការពារបនល្បែង ពិសេសក្នុងរយៈពេល៣៤ឆ្នាំមកហើយគេពុំសូវឃើញរូបលោកចុះបង្ក្រាបនូវបទល្មើស បនល្បែងស៊ីសងដែលកំពុងតែកើតឡើងស្ទើរតែព័ទ្ធជុំវិញប៉ុស្តិ៍របស់លោកម្ដងណានោះទេ។ ជាពិសេសពីនោះគឺនៅខាងក្រោយប៉ុស្តិ៍ផ្ទាល់ម្ដង គឺមានការបើកលេងនៅល្បែងសុីសងបៀរជាដើម ឃើញតែលោកបញ្ជាឲ្យកូនចៅដើរប្រមូលលុយដាក់ហោប៉ៅខ្លួនទៅវិញមិនតែប៉ុណ្ណោះរឿងសណ្ដាប់ធ្នាប់អនាធិបតេយ្យរថយន្តតាក់ស៊ីចតពាសវាលពាសកាល កន្លែងផ្ញើរម៉ូតូមិនអាចរួចផុតពីរូបលោកបានដែរដោយលោកបានបញ្ជាកូនចៅរបស់ខ្លួនម្នាក់មានរហ័សនាមថា២១Cជាអ្នកដើរប្រមូលលុយ។
ប្រជាពលរដ្ឋស្នើឲ្យលោកនេត ស៊ីថុនអធិការនគរបាលខណ្ឌ ៧មករា និងលោក លីម សុភា អភិបាលនៃគណៈអភិបាលខ័ណ្ឌ បើមិនពាក់ព័ន្ធនិងប្រយោជន៍ទេ មេត្តាជួយត្រួតពិនិត្យមើល ពីបុគ្គលិកលក្ខណៈបុគ្គល លោកថោង ម៉ារឌីនាយប៉ុស្តិ៍អូរឫស្សី១ដ៏ មហិមាខាងលើនេះផង ខណៈ បញ្ហានេះគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានដាក់បទបញ្ជាឲ្យមន្ត្រីមូលដ្ឋានធ្វើការរឹតបន្តឹងបង្ក្រាបនូវរាល់ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទដើម្បីធានានូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនោះ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print