ជនជាតិឡាវដឹកជញ្ជូនគ្រឿងញៀន​​ជិត​៣០គីឡូក្រាមទៅកាន់វៀតណាម

ចែករំលែក៖

កម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀនវៀតណាម​បាន​បានចាត់វិធានការទប់ស្កាត់សកម្មភាពជួញដូរគ្រឿង​ញៀនឆ្លងដែលដោយភាគច្រើន ឆ្លងចូលពីប្រទេសឡាវ​។ នៅពេលនេះ ប៉ូលិសវៀតណាម​ចាប់ខ្លួនជនជាតិឡាវ​​រត់ពន្ធគ្រឿងញៀន​២៨គីឡូក្រាម។

គេហទំព័រ វៀតណាម​​vnexpress ផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ថា ជនជាតិឡាវ​ទាំងពីរនាក់នោះ ​ត្រូវប៉ូលិសចាប់ខ្លួន​នៅ​ក្នុងខេត្ត​ Nghe An កាលពីថ្ងៃទី២៣ ខែធ្នូ ។

ប៉ូលិសវៀតណាម​បានឃាត់ខ្លួន​បុរស​ឡាវ​ទាំងពីរនាក់នោះ​ខណៈកំពុងធ្វើចរាចរណ៍ដោយរថយន្តមួយគ្រឿង​នៅលើផ្លូវហាយវ៉េ ហូជីមិញ នៅវេលាម៉ោងប្រហែល​៣និង៣០នាទីរំលងអធ្រាត្រ ស្ថិតនៅឃុំ Thanh Thuy ស្រុក Thanh Chuong ខេត្ត Nghe An។

ជនល្មើសព្យាយាមរត់គេចខ្លួន​ដែរ ប៉ុន្តែ​មិនបានសម្រេច សមត្ថកិច្ចវៀតណាមចាប់ខ្លួន រកឃើញអត្តសញ្ញាណ​ថា ជាជនជាតិឡាវ មកពីខេត្ត Bolikhamsai ។ គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ូលិសវៀតណាម​នៅខេត្ត​មួយនេះ បានបង្ក្រាបគ្រឿងញៀន​ចម្រុះបានជាង​១២គីឡូក្រាមផងដែរ ។ 

កាសែតវៀតណាម​បានឡើងថា តាមការកត់សម្គាល់ឃើញ វៀតណាម​ជាចំណុចឆងកាត់​ការរត់ពន្ធគ្រឿង​ញៀន​​​យ៉ាងសំខាន់​ នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍​ ជាពិសេស​នៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ គឺ​មានការកើនឡើងខ្លាំង បើទោះបីវៀតណាមមានច្បាប់​តឹងរ៉ឺងជាងគេនៅលើពិភពលោក​ប្រឆាំង​នឹងគ្រឿងញៀន​ក៏ដោយ ។ 

ច្បាប់នៅក្នុងប្រទេសនេះ មានដាក់ទោសជនល្មើស​គ្រឿងញៀន​រហូតដល់ប្រហារជីវិត​ផងដែរ កុំថាឡើយ​ទោស​អស់មួយជីវិត ៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print