ស្លាប់៣៥នាក់ក្នុងការវាយប្រហារភេរវកម្ម ថ្ងៃបុណ្យគ្រិស្មាសនៅប៊ូគីណេហ្វាស៊ូ

ចែករំលែក៖

ប្រទេស ប៊ូគីណេ​ ហ្វាសូ បានទទួលរងញាំញី​​ដោយអំពើហិង្សា​របស់ក្រុមអ៊ិស្លាមជ្រុលនិយម មានទំនាក់ទំនង ជាមួយ​ក្រុមភេរវករ អាល់កៃដា និងក្រុមអង្គការភេវករ DAESH តាំងតែពីឆ្នាំ​២០១៦ ​រហូតមក ។ នៅថ្ងៃបុណ្យគ្រិស្មាស​ក្រុមភែរវកម្មបានបើការវាយប្រហារបណ្តាលឲ្យមានអ្នកស្លា់បនិងរងរបួសជាច្រើន​ ។

ប្រធានាធិបតី នៃ​ប្រទេស​ប៊ូគីណេ ហ្វាសូ (Burkina Faso) លោក Roch Marc កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ បានថ្លែងថា យ៉ាងតិច​ជនស៊ីវិល​៣៥នាក់​ ភាគច្រើនជាស្ត្រី​ ត្រូវបានសម្លាប់​ដោយសារតែការវាយប្រហារភេរវកម្ម ​នៅខេត្ត Soum ភាគខាងជើង​ នៃ​ប៊ូគីណេ ហ្វាសូ​នោះ។ 

លោកប្រធានាធិបតី បានថ្លែងថា «លទ្ធផលនេះ បណ្តាលមកពីការវាយប្រហារភេរវកម្មដ៏ឃោរឃៅ ហើយជនស៊ីវិល​៣៥នាក់ ភាគច្រើនជាស្ត្រី ត្រូវបានសម្លាប់។ ខ្ញុំសូមចូលរួមរំលែក​ទុក្ខដ៏ក្រៀមក្រំបំផុតនេះ ​ជាមួយក្រុមគ្រួសាររងគ្រោះ» ។ 

ខណៈដែលកំពុងតែតបតជាមួយ​នឹងការវាយប្រហារនេះ កងកម្លាំងយោធា​បានកម្ចាត់​ក្រុមឧទ្ទាម ចំនួន​៨០នាក់ និងរឹបអូស​បាន​សម្ភារសឹក​ និងរថយន្តពីក្រុមឧទ្ទាម ។ 

សេចក្តីថ្លែងការណ៍​របស់​កម្លាំង​ទាហាន​របស់ប្រទេសប៊ូគីណេ​ ហ្វាសូ បានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏សោកសៅនេះ បណ្តាលឲ្យកម្លាំងសមត្ថកិច្ច​ចំនួន៧នាក់ បាត់បង់ជីវិត និងប្រហែល​២០នាក់ផ្សេងទៀត​ រងរបួស​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print