សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធការងារអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅបន្ដឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាពពិធីបិទកិច្ចប្រជុំបូក សរុបលទ្ធការងារអាវុធហត្ថ ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅបន្ដ ឆ្នាំ២០២០។

ពិធីនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ព្រមទាំងបណ្តាមេបញ្ជាការកងរាជអាវុធហត្ថ មកពីបណ្តារាជធានី-ខេត្ត យ៉ាងច្រើនផងដែរ។

យោងតាមរបាយការណ៍ បានបង្ហាញថា ក្នុងឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្ក្រាបបទល្មើសបានចំនួន ២,៣៩៨/២,៥៥០លើក ក្នុងនោះមានៈ

* បង្ក្រាបបទល្មើសជាក់ស្តែង បានចំនួន ២,១៣៥/២,២២២លើក (ម្ចាស់ការ) រួមមាន ឃាតកម្ម១៤លើក, បង្ខាំងមនុស្ស+ជំរិតទារប្រាក់១៣លើក, រំលោភសេពសន្ថវៈ៣៥លើក, លួចមានស្ថានទម្ងន់ទោស ២៨លើក, ហិង្សាមានស្ថានទម្ងន់ទោស៦៧លើក, ជួញដូរមនុស្ស៨លើក, ការជួញដូរចែកចាយគ្រឿងញៀន ៩៦៣លើក, លួច១៤២លើក, ឆក់៣៣លើក, ឆបោក៣៣លើក, ហិង្សាដោយចេតនា២៧លើក, ប្រើប្រាស់ និងរក្សាអាវុធខុសច្បាប់២១លើក, ការប្រើប្រាស់គ្រឿងញៀន១៨៨លើក, ដំណាំកញ្ញា៤លើក, ធ្វើខូចខាតដោយចេតនា១៦លើក, រំលោភលើទំនុកចិត្ត៣០លើក
ល្បែងស៊ីសង៤៨លើក។ល។

* ស្រាវជ្រាវបង្ក្រាប បានចំនួន២៦៣/៣២៨លើក (ម្ចាស់ការ) រួមមាន ឃាតកម្ម៩លើក, បង្ខាំងមនុស្សខុសច្បាប់១លើក, រំលោភសេពសន្ថវៈ២លើក, លួចមានស្ថានទម្ងន់ ទោស១៤លើក, ហិង្សាមានស្ថានទម្ងន់ទោស៣៧លើក, លួច៧១លើក, ឆក់៧លើក, ឆបោក៣៧លើក, ហិង្សាដោយចេតនា២៣លើក, រំលោភលើទំនុកចិត្ត៣០លើក, ធ្វើឲ្យខូចខាតដោយ ចេតនា៤លើក, ទទួលផលចោរកម្ម៣លើក និងក្មេងទំនើង១លើក៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print