វិស័យរថភ្លើងល្បឿនលឿន មានសារៈសំខាន់បំផុតនៅចិន

ចែករំលែក៖

ចិនជាប្រទេសមានពលរដ្ឋច្រើន ហើយតម្រូវការធ្វើដំណើរ​ រាប់ពាន់លាននាក់ក្នុងមួយឆ្នាំ​ ពិសេសគឺរដូវបុណ្យចូលឆ្នាំចិន។សេដ្ឋកិច្ចចិនរីកចម្រើនពលរដ្ឋ​ធ្វើដំណើរក៏កាន់តែច្រើនផងដែរ ។

ដើម្បីបំពេញសេវាកម្មដឹកជញ្ជូននៅក្នុងស្រុកកាន់តែប្រសើរឡើងនោះ នៅក្នុងឆ្នាំ២០១៩នេះ រដ្ឋាភិបាលចិន បានបង្កើនការសាងសង់ផ្លូវរថភ្លើងបន្ថែម ប្រវែង៨ពាន់គីឡូម៉ែត្រ ក្រោមការវិនិយោគនូវទឹកប្រាក់ប្រហែល ៤៥៧.៥ពាន់លានដុល្លារអាមេ៉រិក។

មន្រ្ដីក្រសួងដឹកជញ្ជូនចិន (MOT) បានថ្លែង កាលពីថ្ងៃទី២៦ ខែធ្នូ ថា នៅឆ្នាំ២០១៩នេះ ចិនបាន និងកំពុងសាងសង់ផ្លូវដែកបន្ថែម ប្រវែង៨ពាន់គីឡូម៉ែត្រ។ រីឯការវិនិយោគលើវិស័យដឹកជញ្ជូនតាមផ្លូវដែក នៅឆ្នាំនេះ ចិនបានចំណាយថវិកាវិនិយោគ ប្រហែល៣,២លានលានយន់ ឬស្មើនឹងប្រហែល៤៥៧,៥ពាន់លានដុល្លារអាមេ៉រិក។

មន្រ្ដីក្រសួងដឹកជញ្ជូន បានបន្ដថា នៅក្នុងឆ្នាំនេះចិន បាន និងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន ផ្លូវដែក​ និងអាកាសយានដ្ឋានស៊ីវិលថ្មី ចំនួន៥កន្លែង។ ដោយឡែកផ្លូវដែកវិញ បើគិតរហូតមកដល់ពេលនេះ ចិនសាងសង់បានប្រវែង៣៣០.០០០គីឡូម៉ែត្រ។ ក្រៅពីនេះ ចិនបាននិងកំពុងសាងសង់ផ្លូវជាតិថ្មីៗទៅកាន់តំបន់ជនបទ បានប្រវែង២៩០.០០០គីឡូម៉ែត្របន្ថែមទៀត។ ផ្លូវទាំងនេះ បានឆ្លងកាត់ភូមិប្រហែលជាង៩៤០០០សម្រាប់ងាយស្រួលដល់​ប្រជាពលរដ្ឋធ្វើដំណើរ៕ ធី រីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print