ស្ពាន​អាកាស​ថ្មើរជើង​​ចំណតរថយន្ត​ផ្សារ​កំពង់ស្ពឺ នឹង​សម្ពោធ​​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៩ ខែ​ធ្នូនេះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ ​បើតាម​ការផ្សាយ​របស់រ​ដ្ឋ​បាល​ខេត្តកំពង់ស្ពឺ​បានឲ្យដឹងថា ស្ពាន​អាកាស​ថ្មើរជើង​នៅត្រង់​ចំណុច​ចំណតរថយន្ត​ផ្សារ​កំពង់ស្ពឺ ក្នុង​ខេត្តកំពង់ស្ពឺ នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​២៩ ខែ​ធ្នូឆ្នាំ​២០១៩​នេះ ហើយពេ​មាន​ពិធី​សម្ពោធ​នេះ អាជ្ញាធរ​នឹង​បិទផ្លូវ​បណ្តោះអាសន្ន ហើយ​ប្រាប់​ឲ្យ​ពលរដ្ឋ​វៀង​ទៅ​ផ្លូវ​ផ្សេង ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​។
រឌ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថាការផ្អាក​ចរាចរណ៍​នៅ​ថ្ងៃទី​២៩ ខែ​ឆ្នូ​នេះ នឹង​ចាប់ពី​ម៉ោង​៦​ព្រឹក រហូតដល់​ម៉ោង ១០​ព្រឹក​។ ចំពោះ​យានយន្ត​ដែល​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ តាមផ្លូវ​ជាតិ​លេខ​៤ ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣​វិញ​។ សម្រាប់​រថយន្ត​ទេសចរណ៍​គ្រប់​ប្រភេទ បញ្ចៀស​ទៅតាម​ច្រក​កណ្តាល​ដុំ​(​ផ្លូវ​លេខ​១០៤ និង​១០៥) និង​តាម​ផ្លូវបំបែក​ត្រង់ចំណុច​ភ្លើងស្តុប​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត និង​ត្រង់ចំណុច​ភ្លើងស្តុប​ផ្លូវបំបែក​ច្បារមន​។

​លោក កែវ គុជ​សី ប្រធាន​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ប្រាប់ឲ្យដឹង​ថា ស្ពាន​អាកាស​ថ្មើរជើង​នេះ ចំណាយ​ថវិកា​អស់​ជិត​៣២​ម៉ឺន​ដុល្លារ​មាន​បណ្តោយ​៣៩​ម៉ែត្រ ទទឹង​៣​ម៉ែត្រ​៨​តឹក និង កម្ពស់​៥​ម៉ែត្រ​៧​តឹក​។

​សូមបញ្ជាក់ថា ស្ពាន​អាកាស​ថ្មើរជើង​នៅ​ចំណុច​ផ្សារ​កំពង់ស្ពឺ​នេះ គឺជា​ស្ពាន​អាកាស​ថ្មើរជើង​ទី​៤​ហើយ បន្ទាប់ពី​ស្ពាន​អាកាស​ថ្មើរជើង​ស្តុ​ប​នាង​គ​ង្ហី​ង ស្ពាន​អាកាស​ថ្មើរជើង​ត្រង់​សាលាបឋមសិក្សា​ជម្ពូ​វ័​ន្ត និង​ត្រង់ចំណុច​វិទ្យាល័យ​ចំណេះ​ទូទៅ ហ៊ុន សែន​ជម្ពូ​វ័ន ស្ថិតនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​បច្ចុប្បន្ន​សាលា​រាជធានី​ភ្នំពេញ ក៏​កំពុង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​២​ចំណុច​ទៀត គឺ​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ និង​ស្ពាន​អាកាស​ថ្មើរជើង​មុខ​បឋមសិក្សា​សន្ធរម៉ុក នឹង​រួចរាល់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​ខាងមុខនេះ​ងដែរ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print