ខេត្តតាកែវ: កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើឲ្យខូចខាតដោយចេតនា (កាប់កញ្ចក់ថយន្តនឹងពូថៅ)និងប្រើប្រាស់ថ្នាំញៀន ស្ថិតនៅផ្លូវជាតិលេខ២ ត្រង់ចំណុចខ្លោងទ្វារភ្នំតាម៉ៅ ភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ បណ្តាលឲ្យខូចខាតរថយន្តចំនួន ២គ្រឿង កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩។
មនញរ្តនគរបាលព្រហ្មទណ្ឌស្រុកបាទីបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផង់ សុភាក់ ភេទប្រុស អាយុ ២៥ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន រស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវត្រូវបានឃាត់ខ្លួនកាលពីព្រឹក ថ្ងៃ ចន្ទ ៥កើតខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០១៩ ដោយដកហូតពូថៅដងដែកប្រវែង ០.៧០ ម៉ែត្រមួយដើមផងដែរ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញ ធ្វើការសាកសួររួចធ្វើតេស្តទឹកនោមរកសារធាតុញៀនឃើញវិជ្ជមាន រួចសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕ ប្រាថ្នា