មន្រ្ដីជំនាញរដ្ឋបាលជលផល និងកម្លាំងកងរាជអាវុធហត្ថបំផ្លាញឧបករណ៍នេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្ដីជំនាញផ្នែក.សង្កាត់រដ្ឋបាលជលផល និងកម្លាំងកងរាជអាវុធហត្ថស្រុកក្រគរ សហ​ការណ៍ចុះត្រួតពិនិត្យ និងបង្រ្កាបឧបករណ៍ខុសច្បាប់ស្ដីពីជលផល ដោយបំផ្លាញចោលនូវឧបករណ៍ជាវត្ថុតាង និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបជាបឹងធម្មជាតិផងដែរ ។

ប្រតិបត្តិការខាងលើធ្វើឡើងនាថ្ងៃអាទិត្យ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចមុខកំពុងថ្គោល និងកំពុងស្ទឹង ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា លទ្ធផល៖ កម្លាំងធ្វើការបង្រ្កាបឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផល ប្រភេទរបាំងសាច់អ៊ួនក្រឡាល្អិតចំនួន ០២ខ្សែ មានប្រវែងចំនួន ៥៥០ម៉ែត្រ លូកងសាច់អ៊ួនចំនួន ០៣មាត់ របាំងស្បៃមុងចំនួន ០៣ខ្សែ មានប្រវែងចំនួន ៨២០ម៉ែត្រ លូកងស្បៃមុងចំនួន ០៦មាត់ បង្គោលចម្រឹងចំនួន ៤៥០ដើម និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបជាបឹងធម្មជាតិទម្ងន់ចំនួន ៨០គីឡូក្រាមផងដែរ ។

ប្រភពដដែលបន្តទៀតថា ចំពោះឧបករណ៍ជាវត្ថុតាងបានបំផ្លាញចោលនៅនឹងកន្លែង ហើយនេះជាលទ្ធផលសម្រាប់រយៈពេល ១ថ្ងៃ ខណៈកម្លាំងនៅបន្តសកម្មភាពនៅឡើយ ។

គួរបញ្ជាក់ផងដែរថា នាកន្លងមកគេសង្កេតឃើញកម្លាំងស្ថាប័នជំនាញពាក់ព័ន្ធ ឧក្សាសហការចំរុះបង្រ្កាប​ញឹកញាប់គួរសម ប៉ុន្តែប្រភេទឧបករណ៍ចាប់ត្រីខុសច្បាប់ស្ដីពីជលផលកើតមានកាន់តែច្រើនឡើងៗ ហើយ​ជនប្រព្រិត្តដូចជាមិនញញើតមន្រ្តីអនុវត្តន៍សោះ ហេតុអ្វី ? ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print