ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជាបានថ្លែងកោតសរសេីរ ចំពោះថ្នាក់ដឹកនាំមជ្ឈមណ្ឌល ក៏ដូចជាគ្រូ កីឡាកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ដែលបានបង្វឹកកីឡាករ កីឡាការិនី យកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី បំពេ ញបេសកកម្ម តាមតួនាទីភារកិច្ច សម្រេចជោគជ័យជូនជាតិ ជាបន្តបន្ទាប់លេីកកម្ពស់សមត្ថភាពជំនាញ ធ្វេីឱយវិស័យកីឡា (ខ.ភ.ម) កាន់តែមានប្រសិទ្ធភាព និងរីកចម្រេីនថែមទៀត ។ សម្តេចពិជ័យសេនា លេីកឡេីងបែបនេះក្នុង ឱកាសបំពាក់មេ ដាយជូនវីរះកីឡាករ កីឡាការិនីឆ្នេីមនៅ”វិមានមិត្តភាព” ទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃចន្ទ ៥កើត ខែ បុស្ស ឆ្នាំកុរ ឯកស័ក ព. ស. ២៥៦៣ ត្រូវនិងថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៩ ។
សម្តេចពិជ័យសេនាបន្តទៀតថា: តាមរយះវីដេអូឃ្លីប និងរបា យការណ៍ស្វាគមន៍របស់ ឧត្តមសេនីយ៍ឯក តែម មឺុន នាយកមជ្ឍមណ្ឌលកីឡា(ខ.ភ.ម)។ ក្នុងឆ្នាំ ២០១៩ វិស័យកីឡា(ខ.ភ. ម) ពង្រីកបានរហូតដល់ ១៥ ប្រភេទរួមមាន បាល់ទាត់ បាល់ ទះ បាល់បោះ អត្តពលកម្ម វាយកូនបាល់ បាញ់កាំភ្លេីង សីផាត់ ប៉េតង់ ប្រដាល់ ការ៉ាតេដូ វ៉ូរីណា វាយសី ទាញព្រ័ត កង់គួក និងទូកប្រពៃណី ខ្នាតអន្តរជាតិ” Rowing”ដោយទទួលបានមេដា យសរុប ១៤៩ ក្នុងនោះមានថ្នាក់ពិភពលោក ថែមទៀត។ ក្នុងនោះផងដែរម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ បានដាស់តឿន ដល់គណៈ កម្មាធិការជាតិ អូ ឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិគាំទ្ររៀបចំការងារបណ្តុះ បណ្តាល ហ្វឹកហ្វឺន និងប្រកួតកីឡាជាតិ តាមផែនការ កម្មវិធីគ្រោងទុក តាមរយះកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នជំនា ញ ពង្រឹងសមត្ថភាព គុណភាព កីឡា ចូលរួមធ្វេីជាម្ចាស់ ផ្ទះ រៀបចំព្រឹត្តិការណ៍ ប្រកួតកីឡា អាសីុអគ្នេយ៍ លេីកទី ៣២ ឆ្នាំ ២០២៣ ខាងមុខក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ៕សុខដុម