ស៊ីនសេដ្ឋាកុល ចៅបង្កើតលោកតាស៊ីនស៊ីសាមុត ទទួលមរណភាពដោយសារជំងឺដាច់សសៃឈាមខួរក្បាល

ចែករំលែក៖

ភ្នំពេញ៖ សិល្បករជាច្រើនបានបង្ហាញសារសោកស្តាយ និងមិនគួរឲ្យជឿ ក្រោយពីគេទទួលដំណឹងថាអ្នកចៅប្រុសអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត លោក ស៊ីន ស៊ីសេដ្ឋាកុល ក្នុងវ័យ៣៧ឆ្នាំបានបាត់បង់ជីវិតព្រោះតែជំងឺដាច់សសៃឈាមខួរក្បាល។

តាមការបញ្ជាក់របស់តារាចម្រៀងស្រី ឆោម ច័ន្ទនេតលោក ស៊ីន សេដ្ឋាកុល ស្លាប់ដោយជំងឺដាច់សសៃឈាមកាលពីវេលាម៉ោង១៧នឹង៣០នាទីថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៩នេះបន្ទាប់ពីលោកត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកាលពីពេលថ្មីៗនេះ។សពរបស់លោកត្រូវបានតំកល់ទុកធ្វើបុណ្យនៅគេហដ្ឋានម្តាយក្មេកនាសង្កាត់ចាក់អង្រែលើ។
គួរសង្វេគបំផុត ការចាកចេញរបស់ចៅប្រុសអធិរាជសំឡេងមាសនាគ្រានេះ កូនរបស់លោកនៅតូចៗនៅឡេីយ ដោយមិនដឹងទៅថ្ងៃមុខ ពួកគេពិបាកយ៉ាងណានោះឡេីយ។ ខណៈកូនតូចម្នាក់ទើបមានវ័យមិនទាន់បានមួយខួបផង។គួរបញ្ជាក់ដែរថា លោក ស៊ីន សេដ្ឋាកុល គឺជាកូនបង្កើតរបស់លោក ស៊ីន ចន្ទសាយ៉ា ដែលបានស្លាប់បាត់បង់ជីវិតដោយជំងឺដូចគ្នានេះកាលពីប៉ុន្មានឆ្នាំមុន៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print