ប្រធានគណៈបញ្ជាការឯកភាពខេត្ត ឆ្មក់បង្រ្កាបមនុស្សស្រីប្រុស ៧នាក់ជាលើកទីពីរ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ផងដែរនោះ បានដឹកនាំ និងបញ្ជាផ្ទាល់ដល់កងកម្លាំងក្រុងពោធិ៍សាត់ឆ្មក់ចុះបង្រ្កាបមនុស្សប្រុសស្រីដែលកំពុងចម្តិគូថអ៊ុតល្បែងសុីសង ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៧នាក់ទៀត ខណៈនាកន្លងមកបានឃាត់ខ្លួនចំនួន ១១នាក់ផងមកហើយនោះ នៅគ្រាដែលពួកគាត់កំពុងនាំគ្នាចម្តិតគូថអ៊ុតយ៉ាងជក់ចិត្ត ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨ និង១៥នាទី យប់ថ្ងៃច័ន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងព្រៃក្បែផ្ទះមួយកន្លែង ស្ថិតក្នុងភូមិទួលកកោះ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបង្ហើបថា ក្នុងកិច្ចប្រតិបត្តិការខាងលើឃាត់ខ្លួនមនុស្សស្រីប្រុសចំនួន ០៧នាក់ រួមទាំងវត្ថុតាងជាក់ស្ដែងផងដែរ នៅគ្រាដែលពួកគាត់កំពុងនាំគ្នាពួនសំងំលេងដោយអ្នកខ្លះកំពុងចម្តិតគូថអ៊ុតយ៉ាងសង្ហាផងនោះ ជនសង្ស័យប្រុសស្រីទាំងចំនួន ០៧នាក់ រួមទាំងវត្ថុតាងដូចឃើញនៅក្នុងរូបភាពស្រាប់ បាននាំ និងបហរគល់ជូនអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបន្តនីតិវិធី ។

គួររំលឹកផងដែរថា គេនៅចាំបាន៖ នាវេលាម៉ោង៩ និង១៥នាទី យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះ នៅហាងកាហ្វេលែងល្បែងភ្នាល់លុយមួយកន្លែងយីហោ(រោគោ) ស្ថិតក្នុងភូមិថ្មី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ លោកបានចុះមនុវត្តន៍ ១ករណីដែរ ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ១១នាក់ រួមទាំងវត្ថុតាងជាក់ស្ដែងផងដែរ ដើម្បីប្រគល់ជូនអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានបន្តនីតិវិធី ។

ប៉ុន្តែទោះជាយ៉ាងណាក្ដីមហាជនកំពុងមានចំង៉ល់ និងសួរជាសំនួរ ថាតើនេះ! ជាភាពកម្សើយរបស់អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានឬយ៉ាងណា ? ទើបការងារប៉ុណ្ណឹងសោះចាំបាច់ប្រធានគណៈបញ្ជាការឯកភាពខេត្តដឹកនាំកម្លាំងចុះទៅបង្រ្កាបដែរ ពិតជាធ្វើឲ្យហត់នើយពេកដឹង ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print