លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ជួបសំណេះសំណាល និងនាំយកប្រាក់លំហែ មាតុភាព របស់រាជរដ្ឋាភិបាល ជូនដល់អាវុធហត្ថនារីឆ្លងទន្លេ ចំនួន០២នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអង្គារ ០៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងលោកមេបញ្ជាការរង និងសហការី បានអញ្ជើញសំណេះសំណាល និងនាំយកប្រាក់លំហែ មាតុភាព របស់រាជរដ្ឋាភិបាល ជូនដល់អាវុធហត្ថនារីឆ្លងទន្លេ ចំនួន០២នាក់៖ ១/-លោកស្រីអនុសេនីយ៍ទោ ឆន ឡែន និង ២/-លោកស្រីនាយ​ចំណង់ ជឿន ចាន់ថា  ថវិកានេះសម្រាប់ឧបត្ថម្ភលើនារីអាវុធហត្ថដែល ឆ្លងទន្លេបានកូនភ្លោះពីរទទួលបានថវិកាចំនួន១៦០០០០០៛(មួយលានប្រាំមួយសែនរៀល) ។

ក្នុងនោះលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការឧបត្ថម្ភបន្ថែមចំនួន១២០០០០០រៀល (មួយលានពីរសែនរៀល) សរុប=២៨០០០០០៛(ពីរលានប្រាំបីសែនរៀល) ចំណែកនារីដែលឆ្លងទន្លេបានកូនមួយ ទទួលបានថវិកាចំនួន​៨០០០០០៛(ប៉ែតសិបម៉ឺនរៀល)ក្នុងនោះលោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការឧបត្ថម្ភបន្ថែមថវិកាចំនួន៦០០០០០៛(ហុកសិបម៉ឺនរៀល)សរុប=១៤០០០០០៛(មួយលានបួនសែនរៀល)ផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print