ឃាត់ខ្លួនពូជីដូនមួយ រំលោភសេពសន្ថវៈលើក្មួយស្រីអាយុ១៣ឆ្នាំ 

ចែករំលែក៖

 ខេត្តកំពង់ចាម : ជនសង្សយ័ម្នាក់ត្រូវបានជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើឃាត់ខ្លួនពីបទរំំំំលោភសេពសន្ថវ:លើក្មួយស្រីជីដូនមួយដែលប្រព្រឹត្តនៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទីនៅចំណុច លើផ្ទះជនសង្ស័យនៅភូមិចំរើនផលឃុំតាអុងស្រុកចំការលើខេត្តកំពង់ចាម ។ ប៉ូលិសបានអោយដឹងថា ជនរងគ្រោះឈ្មោះ( ស ល) ភេទស្រីអាយុ១៣ ឆ្នាំនៅភូមិចំរើនផល ឃុំតាអុង ស្រុកចំការលើខេត្តកំពង់ចាម។

ចំណែកជនសង្ស័យឈ្មោះ រស់ ចាន់រ៉ា ហៅ ខ្នា ហៅយក្ស ត្រូវជាពូជីដូនមួយមានទីលំនៅភូមិ ឃុំកើតហេតុ។ ប៉ូលិសបានបន្តថានៅថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥ នគរបាលស្រុកចការលើបានទទួលបណ្តឹងពីឈ្មោះ ម៉ាង លីន ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះមានទីលំនៅភូមិចំរើន ផល ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាមបានប្តឹងចោទប្រកាន់ទៅលើឈ្មោះ រស់ ចាន់រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវជាបងជីដូនមួយខ្លួន រស់នៅភូមិជាមួយគ្នា ថាបានរំលោភសេពសន្ថវៈលើកូនរបស់ខ្លួនឈ្មោះ(ស ល)។

ប៉ូលិសបានបន្តថា បន្ទាប់ពីបានទទួលបណ្តឹងភ្លាម សមត្ថកិច្ចបាននាំខ្លួនឈ្មោះ រស់ ចាន់រ៉ា មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចំការលើ នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈមកលើកុមារីរងគ្រោះពិតមែន ។

ជនសង្សយ័បានបញ្ជាក់ថាកន្លងមកខ្លួនធ្លាប់ធ្វើសកម្មភាពរំលោភទៅលើ ជនរងគ្រោះចំនួន០២ដងរួចមកហើយ តែមិនដែលបានដាក់ប្រដាប់ភេទរបស់ខ្លួនចូលរន្ធភេទជនរងគ្រោះឡើយគ្រាន់តែយកប្រដាប់ភេទខ្លួនញុល ៗ ប៉ះប្រដាប់ភេទជនរងគ្រោះ ។នៅពេលជិតចេញទឹកកាមខ្លួនលេងដោយ ដៃខ្លួនឯងបញ្ចេញទឹកកាមមកខាងក្រៅ ។

ប៉ូលិសបញ្ជាក់់់ថា ជនសង្ស័យឈ្មោះ រស់ ចាន់រ៉ា ត្រូវបានឃាត់ខ្លួននៅអធិការដ្នាននគរបាលស្រុកចំការលើ និងបញ្ជូនបន្តមកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ចាម ដើម្បីចាត់ការបន្ត៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print