សម្តេចតេជោ ហ៊ុន សែន៖ កំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះបានគឺដោយសារប្រទេសជាតិយេីងមានសុខសន្តិភាព.! បើ គ្មានសន្តិភាព​ គឺគ្មានអ្វីៗទាំងអស់

ចែករំលែក៖

ភ្នំពេញ៖ កំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះបានគឺដោយសារប្រទេសជាតិយេីងមានសុខសន្តិភាព.! បើ គ្មានសន្តិភាព​ គឺគ្មានអ្វីៗទាំងអស់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងបែបនេះ កាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២០ លើ Facebook ផ្លូវការ ជាមួយនឹងស្នាមញញឹម ស្រឡាញ់ អរគុណសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា៖ សួស្តីឆ្នាំថ្មី ២០២០។ បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅទូទាំងប្រទេសបានចូលរួមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី​២០២០​ កាលពីយប់មិញក្នុងបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងនិងក្រៅប្រទេស។ ឱកាសនៃការចូលរួមអបអរសាទរនិងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះបានគឺដោយសារប្រទេសជាតិយេីងមានសុខសន្តិភាព។ គ្មានសន្តិភាព​ គឺគ្មានអ្វីៗទាំងអស់។

សម្តេចតេជោ សូមអរគុណបងប្អូនជនរួមជាតិ​ និងកូនក្មួយដែលបានចូលរួមថែរក្សាការពារសន្តិភាពនៅក្នុងប្រទេសជាតិយេីង។

សម្តេចសូមជូនពរបងប្អូនជនរួមជាតិ​និងកូនក្មួយជាទីស្រឡាញ់ទាំងអស់នៅក្នុងឆ្នាំថ្មី​ ២០២០​នេះជួបតែសេចក្តីសុខ​ សេចក្តីចម្រេីន​សំណាងល្អ​ ជាមួយនឹងពុទ្ធពរ៤ប្រការគឺ​ អាយុ​ វណ្ណៈ​ សុខៈ​ និង​ពលៈ​ កុំបីឃ្លៀងឃ្លាតឡេីយ…(អរគុណសន្តិភាព​)..៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print