ត្រីប្រហុកនឹងចាប់ផ្តើមត្រូវពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ ២០២០​ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ៖ ​រដូវ​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ នឹងចាប់ផ្តើមត្រូវពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ ២០២០​ខាងមុខនេះ បើសិន​បើ​ផ្ទៃមេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ​ណាមួយ​ទេ នោះ​នៅតាម​គន្លង​ដាយ​ត្រី​តាម​បណ្តោយ​ដង​ទន្លេសាប ចាប់ពី​ខាងជើង​ស្ពាន​ជ្រោយចង្វារ រហូតដល់​ខាងជើង​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល នឹង​អាច​ចាប់បាន​ត្រី​ច្រើន​។ ដូច្នេះ សូម​អញ្ជើញ​ប្រជាពលរដ្ឋ​ពី​ទីជិត​ឆ្ងាយ ធ្វើដំណើរ​ទៅធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ​ តាមចំណង់។ នេះបើតាមឲ្យដឹងរបស់រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី ៣០ ខែ​ឆ្នូ ឆ្នាំ ២០១៩ នេះ ។
សូម​អាន​សេចក្តី​ជួប​ដំណឹង​បន្ថែម​របស់​រដ្ឋ​បាលជ​ល​ផល ខាងក្រោម​នេះ ៖


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print