បុរសខ្លាំងកម្ពុជា ៖ មនុស្សទាំងអស់គ្នាត្រូវការសន្តិភាព លើកលែងតែពួកភេវរកប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព អគុណសន្តិភាពបានក្លាយទៅជាពាក្យស្លោករបស់ប្រជាជនដែលស្រឡាញ់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការអគុណ​ដល់សាធារណជនទាំងឡាយតែងគាំទ្រដល់សារនយោបាយ ដែលកាល​ពីម្សិលមិញសម្តេចបានសរសេរបង្ហោះសារមួយ «សួស្តីឆ្នាំថ្មី ២០២០» ដើម្បីស្វាគមន៍ឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី២០២០ ហើយនៅឃ្លាបញ្ចប់ សម្តេច​បានភ្ជាប់នូវឃ្លាថា «អគុណសន្តិភាព!!» ។

ជាការកត់សម្គាល់ឃើញថា ឃ្លាមួយនេះ «អគុណសន្តិភាព!!» បានក្លាយជាពាក្យស្លោក ធ្វើឲ្យមហា​ជន​​គ្រប់ស្រទាប់​វណ្ណៈជាច្រើនដែលស្រឡាញ់គាំទ្រសន្តិភាពដូចសម្តេចដែរនោះ បាននាំគ្នាសរ​សេរ​ពាក្យ «អគុណសន្តិ​ភាព!!» បង្ហោះនៅលើបណ្តាញទំនាក់ទំនង​សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន និងតាមស្ថាប័ននានារបស់រដ្ឋ ទាំងឯកជន ។ ក្នុង​ន័យនេះ ហាក់ចង់បញ្ជាក់ប្រាប់ទៅអ្នកនាំយកសន្តិភាព គឺបុរសខ្លាំងកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាការតបស្នង និងគាំទ្របង្ហាញទំហំទឹកចិត្តស្រឡាញ់សន្តិភាព តាមរយៈបណ្តាញទំនាក់ទំនងសង្គមដ៏ល្បាញល្បីមួយនេះ ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរបង្ហោះនៅព្រឹកថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះថា «សូមអគុណ បងប្អូន​ជនរួមជាតិ ដែលបានគាំទ្រដល់សារនយោបាយរបស់ខ្ញុំ គឺ (អគុណសន្តិភាព) ដែលខ្ញុំយល់ថា វាមានតម្លៃមិនសាបសូន្យ មិនថាកន្លងមកថ្ងៃនេះនិងថ្ងៃក្រោយ» ។

សម្តេចបានសរសេរខ្លឹមសារដ៏មានន័យបញ្ជាក់ទៀតថា «មនុស្សទាំងអស់គ្នា ត្រូវការសន្តិភាព លើកលែងតែពួកភេវរកប៉ុណ្ណោះដែលចង់បំផ្លាញសន្តិភាព ។ អគុណសន្តិភាព បានក្លាយទៅជាពាក្យស្លោករបស់ប្រជាជន ដែលស្រឡាញ់ ។ អរគុណសន្តិភាព !

សូមរឭកថា ពីម្សិលមិញ សម្តេចតេជោបានសរសេរបង្ហោះនៅលើហ្វេសប៊ុកថា សួស្តីឆ្នាំថ្មី ២០២០!! បងប្អូនប្រជាពលរដ្ឋ និងកូនក្មួយនៅទូទាំងប្រទេសបានចូលរួមឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំសកលថ្មី២០២០ កាលពីយប់មិញ (ថ្ងៃឆ្លងឆ្នាំ១-១-២០២០) ក្នុងបរិយា​កាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងនិងក្រៅប្រទេស ។ ឱកាសនៃការចូលរួមអបអរសាទរ និងកំសាន្តសប្បាយនៅក្នុងពិធីបុណ្យតូចធំទាំងអស់នេះបានគឺដោយ​សារ​ប្រទេសជាតិយើងមានសុខសន្តិ​ភាព។ គ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។

អគុណបងប្អូនជនរួមជាតិ និងកូនក្មួយដែលបានចូលរួមថែរក្សាការពារសន្តិភាពនៅក្នុងប្រទេសជាតិយើង ។សូម​ជូនពរបងប្អូនជនរួមជាតិនិងកូនក្មួយជាទីស្រឡាញ់ទាំងអស់នៅក្នុងឆ្នាំថ្មី ២០២០​នេះ ជួបតែសេចក្តីសុខ សេចក្តីចម្រើនសំណាងល្អ ជាមួយនឹងពុទ្ធពរ៤​ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ [អរគុណសន្តិ​ភាព]  ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print