លួចបង្កាត់ភ្លើងរបៀបស្នេហាត្រីកោណ ទីបំផុតប្អូនថ្លៃប្រុសរៀបគម្រោងសម្លាប់បងថ្លៃស្រី

ចែករំលែក៖

ខេត្តបាត់ដំបងៈ ឈាមស្រែកស្បែកហៅ មិនបានប៉ុន្មានថ្ងៃផង សមត្ថកិច្ចជំនាញស្រាវជ្រាវរកឃើញឃាតក សម្លាប់ស្ត្រីវ័យ៣៧ឆ្នាំម្នាក់ ក្នុងស្ថានភាពអាក្រាតកាយនោះ នៅចំណុច វាលស្រែស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការ សំរោង ក្រុងបាត់ដំបង ដែលបានធ្វើឃាតលើស្ត្រី កាលពីថ្ងៃទី ២៩ ធ្នូ ឆ្នាំ ២០១៩ត្រូវបានសមត្ថកិច្ចនគរបាលស្រាវជ្រាវ វែកមុខឃាតកឃើញ គឺជាប្អូនថ្លៃរបស់ជនរងគ្រោះ ។

ដោយបានការសហការជាមួយនាយកដ្ឋានជំនាញរបស់់ អគ្គស្នង​ការ​ដ្ឋាននគរបាលជាតិ ព្រមទាំងបានការសម្រប​សម្រួលលើនីតិវិធី ពីលោកនួន សាន ព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នា២០១៩ ជនដៃដល់ក្នុងករណីរំលោភសម្លាប់ ជនរងគ្រោះឈ្មោះ ហង្ស ហ៊ន ភេទស្រី អាយុ ៣៧ ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុក​សង្កែ ខេត្តបាត់ដំបង នៅចំណុចវាល​ស្រែ ក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និងត្រូវបានប្រជាពលរដ្ឋប្រទះ​ឃើញកាល ពីព្រឹកថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០១៩ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការឃាត់​ខ្លួន ឈ្មោះ ស៊ន ដាមូ ហៅ ដាំ ភេទប្រុស អាយ៣៣ឆ្នាំ រស់នៅ ភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ ។

លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោមបទបញ្ជា និងដោយបានការសហ​ការណ៍ជាមួយនាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋានន​គរបាលជាតិ និងបានការសម្របសម្រួលលើនី​តិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសា​លា​ដំបូង​ខេត្ត បាត់ដំបង នៅថ្ងៃទី៣១ ធ្នូ ឆ្នាំ ២០១​៩ សមត្ថកិច្ចនគរ​បាលបានសម្រេចធ្វើការឃាត់​ខ្លួនជនសង័្សយខាងលើ បន្ទាប់ពីបានស្វះស្វែងរកឃើញអត្តសញ្ញាណពិតរបស់​ជនរងគ្រោះតែ​ប៉ុន្មានម៉ោងរួចមក ។

លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យ​នគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី១ មករា ឆ្នាំ ២០២០ នេះជន​សង័្សយឈ្មោះ ស៊ន ដាមូ ហៅដាំ បាន​ឆ្លើយសារភាពអំពីសកម្មភាព របស់ខ្លួនគេបានប្រព្រឹ​ត្តិចំពោះបងថ្លៃស្រីឈ្មោះ ហង្ស ហ៊ន កាលពីរាត្រី​ថ្ងៃទី ២៩ ធ្នូ ឆ្នាំ ២០១៩ នោះនៅចំណុច​វាលស្រែចំណុចខាងលើ ប្រាកដមែន ។

លោក នាយការិយាល័យ បានឲ្យដឹងទៀតថា មូលហេតុដែលនាំទៅដល់ការ សម្លាប់​ជនរងគ្រោះគឺដោយសារ​ជនសង័្សយរូបនេះមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយជនរងគ្រោះ ហើយក្នុងរយៈពេលចុងក្រោយនេះ​ជនរងគ្រោះមានបំណងឲ្យប្អូនស្រីបង្កើតរបស់ខ្លួនដែលត្រូវជាប្រពន្ធរបស់ជនសង័្សយ​ចាក​ចេញទៅទីឆ្ងាយ ដើម្បីខ្លួនជាមួយជនសង័្សយ​បានរស់នៅជាមួយគ្នាក្នុងឋានៈជាប្តីប្រពន្ធ ។

នៅទីបំផុតជនសង័្សយបានប្រើប្រាស់វិធីនាំជន​រងគ្រោះយកទៅសម្លាប់ចោលដោយប្រើ​ប្រាស់​ខ្សែរិតកសម្លាប់ដើម្បីដោះស្រាយបញ្ហាស្នេហាត្រីកោណមួយនេះព្រោះតែខ្លួនមិនអាចធ្វើអ្វីដែលជាបំណងរបស់ជនរងគ្រោះបាន និងបំណងយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះនៅក្រោយពេលស្លាប់ ។ ខណៈពេលសមត្ថកិច្ចនគរបាលកំពុងធ្វើការស្រាវវជ្រាវបន្ថែមទៀតដើម្បីប្រមែប្រមូលភស្តុតាងផ្សេងៗទាក់ទងជាមួយនឹងករណីឃាត​កម្មខាងលើនេះ ។

ស្នងការដ្ឋននគរបាលខេត្តបាត់ដំបង សូមថ្លែងអំណរគុណចំពោះការចូលរួមសហការណ៍ផ្តល់ព័ត៌មានពីប្រជា​ពល​រដ្ឋនៅគ្រប់មជ្ឈដ្ឋានអាជ្ញាធរមានសមត្ថកិច្ចពាក់​ព័ន្ធទាំងអស់ ដែលបានចូលរួមផ្តល់ព័ត៌មាននិងភស្តុតាងនានារហូតឈានទៅធ្វើការវែចមុខឃាត​ករដៃឆៅរូបនេះ យកទៅផ្ទន្ទាទោសតាមផ្លូវច្បាប់ ៕ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print