គួរឲ្យសង្វេក!! នឹកកូនពេកជិះម៉ូតូពីភ្នំពេញទៅស្រុកលេងកូន បែជាអកុសលដួលម៉ូតូបោកក្បាលស្លាប់នៅផ្លូវ២៧១ ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងគោលបំណងចេញពីក្រុងភ្នំពេញទៅលេងកូននៅស្រុកកំណើតខេត្តព្រៃវែងបែជាជ្រុលទៅបុកបង្គូលរភ្លើងបំភ្លឺផ្លូវនៅចំកណ្តាលទ្រូងផ្លូវផ្លោងទៅផ្លូវម្ខាងទៀតបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះអតីតប្រមុខលន់ណុល តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ បឿន ភារៈ ភេទប្រុស អាយុជាង២០ឆ្នាំ មានមុខរបរធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែងស្នាក់នៅនៅក្រោយវត្តនួនមុន្នីក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅឃុំកណ្ដៀង ស្រុកពាមរ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-9808 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីរថយន្តមួយគ្រឿងមកខាងឆ្វេងប៉ះនឹងរបាំងថ្មចែកទ្រូងផ្លូវជ្រុលទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យផ្លោងទៅផ្លូវម្ខាងទៀតបោកផ្ទប់នឹងថ្នល់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
បើតាមប្រភពពីបងប្រុសជនរងគ្រោះបានឲ្យដឹងថា ប្អូនរបស់គាត់បានជិះម៉ូតូពីកន្លែងស្នាក់នៅទៅលេងកូននៅឯស្រុកកំណើតដោយនឹកកូនពេក លុះមកដល់ចំណុចកើតហេតុ បែជាអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរួចប្រគល់ម៉ូតូជូនទៅសាច់ញាតិជនរងគ្រោះវិញ។ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print