សង្រ្គោះបាន១៦នាក់ ក្នុងនោះម្នាក់បានស្លាប់ ករណីរលំអគារ៧ជាន់ នៅខេត្តកែបដល់ម៉ោង៧និង១១នាទីយប់នេះ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចប្រឹងប្រែងជាប់ជាប្រចាំក្នុងការអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ រហូតដល់ម៉ោង៧៖០០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមសមត្ថកិច្ចចម្រុះ បានជួយសង្រ្គោះជនរងគ្រោះ១៦នាក់ ក្នុងនោះជនរងគ្រោះម្នាក់បានស្លាប់ នៅក្នុងគំនរអគារកម្ពស់៧ជាន់ ដែលរលំបាក់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប។
សូមបញ្ជាក់ថា អគារកម្ពស់៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។
បើតាមលោកអភិបាលខេត្តបញ្ជាក់ថា៖ ជនរងគ្រោះប្រមាណ២០ ទៅ៣០នាក់ ដែលជាកម្មករសំណង់ ត្រូវបានគេសន្និដ្ឋានថា បានជាប់គាំងក្នុងគំនរអគារនេះ។
មានសេចក្តីរាយការណ៍ថា អគារនេះត្រូវបានគេអះអាងថា សាងសង់រួចរាល់ប្រមាណជា ៩០ភាគរយហើយ ដែលបាក់រលំនៅពេលដែលចាក់ប្លង់សេខាងលើបង្អស់។
ពាក់ព័ន្ធនឹងករណីរលំបាក់អគារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញទៅដឹកនាំប្រតិបត្តិការកាយរក ជនរងគ្រោះក្នុងគំនរអគារ៧ជាន់ ដែលបាក់រលំនៅខេត្តកែប ដោយផ្ទាល់តែម្តង ដើម្បីអោយក្រុមការងារបន្តធ្វើកិច្ចការនេះ ដោយមិនគិតយប់អាធ្រាត្រឡើយ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print