ខេត្តកែប ៖ ក្រោមការដឹកនាំបញ្ជាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឌមន្រ្តី ក្នុងការរុករកជនរង គ្រោះពីការបាក់រលំអគារ នៅរសៀលនេះសម្ដេចតេជោ ហ៊ុន សែន រំជួលចិត្តក្រៃលែងពេលដែលបានឃើញជនរងគ្រោះ២នាក់ប្តីប្រពន្ឋនៅមានមានអាយុជីវិតនៅឡើយ ដែលត្រូវបានអគារបាក់រលំសង្កត់អស់ពេល១ថ្ងៃ ។
ក្រុមការងារចម្រុះសង្គ្រោះបន្ទាន់ប្រើគ្រឿងចក្រកាត់បេតុងធំៗ កាត់ដែក ជាផ្ទាំងៗយកចេញពីលើតំបូលអាគារអស់មួយព្រឹកធំ ទើបសម្រេចជួយយកជនរងគ្រោះទាំង២នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យបានទាន់ពេលវេលា ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់បងប្អូនជនរងគ្រោះដែលមកទល់ថ្ងៃទី៤ មករានេះ គឺប្រមូលវិភាគទានបាន១,៤០១,០០០.00 ។ ចំនួនថវិកាគឺនៅបន្តទទួលពីសប្បុរសជនដែលនឹងជម្រាបជូនជាសាធារណៈនៅពេលឆាប់ៗនេះ។
តាមទំហំថវិកាទទួលបានជំហានដំបូងគឺ សម្តេចតេជោ គ្រោងនឹងផ្តល់ជូនជនរងគ្រោះក្នុងម្នាក់ៗ១ម៉ឺនដុល្លារ។ ចំពោះជនរងគ្រោះដែលជាប្ដីប្រពន្ធ២គូរ (៤នាក់) គឺទទួលបានថវិកាបន្ថែមក្នុងម្នាក់ៗ ២ម៉ឺនដុល្លារអាមេរិកថែមទៀត។ ចំពោះគ្រួសារសពជនរងគ្រោះ គឺម្នាក់ៗទទួលបានថវិកា៥ម៉ឺនដុល្លារ និងប្រាក់បន្ថែម១០លានរៀលទៀតសម្រាប់ធ្វើបុណ្យសព ៕