ភ្នំពេញ៖ នគរបាលអធិការដ្ឋានខណ្ឌឬស្សីកែវស្រាវជ្រាវបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យ៨នាក់២ករណីផ្សេងគ្នា និង រកឃើញថ្នាំមួយចំនួន នៅ២សង្កាត់ក្នុងខណ្ឌឬស្សីកែវ កាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២០ ។
លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា ករណីទី១ឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីររក្សាទុកសារធាតុញៀនដោយខុសច្បាបត្រង់ចំណុចក្រុម១ ផ្លូវជាតិលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ក្នុងនោះកំលាំងយើងបានឃាត់ខ្លួន់ជនសង្យចំនួន០៤នាក់
១- ឈ្មោះលី គា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ ភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មុខរបរ’គ្មាន’ ។
២- ធឿន វុធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិបាយបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មុខរបរ កសិករ ។
៣- ឈ្មោះ សេន សុភាព ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិឥស្លាម ទីលំនៅ ភូមិអូរូង ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរកម្មករ ។
៤- ឈ្មោះ មាត់ រី ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឥស្លាម ទីលំនៅ ភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាង មុខរបរកសិករ ។
សម្ភារៈដកហូតរួមមានៈ
_ ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់។
លោកអធិការបន្តថា ករណីទី២ ឃាត់បានជនសង្ស័យ៤ នាក់ទៀត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៤:០០នាទី កម្លាំងជំនាញខណ្ឌឬស្សីកែវ-ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែង ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលំ(មាត់ទន្លេរ) ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ៈ
១-ឈ្មោះ មាស ចិន្តា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២-ឈ្មោះ យ៉ា ប្រហ៊ីម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ មានទីភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
៣-ឈ្មោះ ផាត ភក្តី ហៅពេជ្រ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនីភូមិត្រពាំងរាំងថ្មី សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៤-ឈ្មោះ កើត ធ្នូរតនា ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ មានទីលំនៅផ្ទះបែរលើទឹក ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
-វត្ថុតាងដកហូត ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង ០៤នាក់ រូបខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀន។
ចំពោះមុខកំលាំងជំនាញខណ្ឌឬស្សីកែវ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនិតិវិ៕
ដោយ៖ ស រស្មី