គួរអោយរន្ធត់បំផុត.! គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ រុករកឃើញជនរងគ្រោះ៤៦នាក់, អ្នកស្លាប់កេីនដល់២៣នាក់, នៅមានជីវិត២៣ នាក់ ក្នុងករណីបាក់រលំអគារនៅកែប

ចែករំលែក៖

ខេត្តកែប៖ បើតាមការបញ្ជាក់ពីក្រុមការងារជួយអន្តរាគមន៍សង្គ្រោះ គិតត្រឹមព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន៤៦នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ២៣នាក់ និងអ្នកនៅរស់រានមានជីវិត២៣នាក់ ចាត់ទុកជាដំណឹងដ៏សែនរន្ធត់បំផុត។
ក្រុមការងារបានអោយដឹងថា៖ ចំនួនអ្នកស្លាប់កេីនឡេីងនេះ បន្ទាប់ពីកាលពីយប់មិញនេះក្រុមជួយសង្រ្គោះបានស្វែងរកឃើញសាកសពជនរងគ្រោះជាង១០នាក់ទៀត ពីគំនរបាក់បែកជាបន្តបន្ទាប់។
ទោះជាយ៉ាងណា ក្រុមសង្រ្គោះកំពុងបន្តប្រតិបត្តិការយ៉ាងសកម្ម ដើម្បីបន្តរុករកជនរងគ្រោះដែលស្ថិតក្រោមអគារបាក់ស្រុតនេះអោយទាល់តែរួចរាល់ ជាមួយការដឹកនាំបញ្ជាដោយផ្ទាល់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សូមបញ្ជាក់ថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៧ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។
អាគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ ហើយមកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅក្នុងខេត្តកែបនៅឡើយ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print