ស្នេហាមិនប្រកាន់អាយុ ពណ៌សម្បុ រមានក្រ នោះឡើយឲ្យតែមនុស្សនៅមានដង្ហើមគឺនៅតែមានចិត្តស្រឡាញ់ចង់បានអ្វីដែលខ្លួនប៉ងប្រាថ្នា។
លោកយាយអាយុ៩៨ឆ្នាំមានឡើងទៅលើអាគារជាន់ទី៣នៃមណ្ឌុលចាស់ជរា ត្រៀមលោតពីលើអាគារសម្លាប់ខ្លួន ក្រោយពេលបុគ្គលិកមណ្ឌុលបានរារាំងលោកយាយមានស្នេហាជាមួយបុរសមានអាយុតិចជាងលោកយាយដល់ទៅ៣៥ឆ្នាំ។
លោកយាយខាងលើមានឈ្មោះថា Yuan Decai អាយុ៩៨ឆ្នាំបច្ចុប្បន្នរស់នៅក្នុងមណ្ឌលចាស់ជរា Zhenping ស្រុកAnkang ប្រទេសចិន។ ចំណែកបុរសដែលលោកយាយស្រឡាញ់ពេញចិត្តនោះមានឈ្មោះLiu Zhaoming អាយុ៦៣ឆ្នាំ បានមករស់នៅក្នុងមណ្ឌលចាស់ជរាបាន៣ឆ្នាំ។ អ្នកទាំងពីរបានស្គាល់ចិត្តថ្លើមគ្នាតាំងពីពេលដំបូងដែលបុរសវ័យ៦៣ឆ្នាំមកស្នាក់នៅម្ល៉ោះ ទើបសម្រេចឈានដល់អាពាហ៍ពិពាហ៍ ប៉ុន្តែត្រូវអ្នកគ្រប់គ្រងបដិសេធ ដោយសារតែអ្នកទាំងពីរមានវ័យចាស់ៗទៅហើយ។
ដោយសារតែត្រូវបានរារាំង ហើយដើម្បីបញ្ជាក់ពីស្នេហាស្ម័្រគស្មោះ មិនកែប្រែ លោកយាយក៏បានឡើងទៅជាន់ទី៣នៃអាគារ គម្រាមលោតសម្លាប់ខ្លួនប្រសិនបើស្នេហាមិនសមដូចបំណងនោះទេ។
ស្នេហ៍ផ្តាំចាស់របស់ អ្នកទាំងពីរខាងលើ បានធ្វើឲ្យមិត្តអ្នកអានជាច្រើនស្ងើចសសើរ ហើយខ្លះនិយាយថាម្តេចមិនផ្សំផ្គុំឲ្យអ្នកទាំងពីរ រស់នៅឲ្យអស់ពីចិត្ត តើពួកគាត់រស់នៅបានប៉ុន្មានឆ្នាំទៀត។
ទីបំផុតដោយមានការជួយជ្រោមជ្រែងពីមនុស្សជាច្រើន លោកយាយYuan Decai និងលោក Liu Zhaoming ក៏បានឈានដល់ពិធីរៀបអាពាហ៍ពិពាហ៍ ។ លោកតាលលីវក៏បានផ្តល់ចិញ្ចៀនពេជ្រយមួយវង់ ពាក់ឲ្យភរិយារបស់ខ្លួន អ្នកទាំងពីរបានសើចរីករាយយ៉ាងខ្លាំង បើទោះលោកយាយបាក់ធ្មេញអស់ក្តី។
ចិញ្ចៀនពេជ្រ ខាងលើក៏ជាអំណោយរបស់ស្ត្រីម្នាក់នៅទីក្រុងប៉េកាំជូន ក្រោយពេលដឹងរឿងរាវខាងលើ។ ពិធីរៀបការខាងលើបើទោះមិនបានអញ្ចើញក៏មានមនុស្សជាច្រើនចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី