ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើ Facebook សូម
អរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមថែរក្សា ការពារសន្តិភាព សម្រាប់ប្រទេសជាតិយើងដើម្បីមានឱកាសអភិវឌ្ឍន៍អោយកាន់តែរីកចម្រើនរុងរឿងលឿនទៅមុខ។
សម្តេចតេជោ បានបន្តថា៖ នៅក្នុងខួបលើកទី ៤១ ឆ្នាំនៃទិវាជ័យជម្នះ៧ មករា ថ្ងៃនេះ សូមជូនពរបងប្អូនជនរួមជាតិ និងសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងអរគុណសន្តិភាព៕
...
ដោយ៖ សុខ ខេមរា