ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ ២០២០ ត្រង់ចំណុចមុខផ្ទះលក់ផ្កា ផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនទី១មានឈ្មោះ ទៀង រតន:បញ្ញាសិទ្ធ អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២.ឈ្មោះ ចាយ តៃវ៉ាន់ អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យបឹងកេងកង ស្នាក់នៅផ្ទះលេខ១៥Z ផ្លូវលេខ១៨៧ សង្កាត់ទមនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកបាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-1074 លេខតួនិងលេខម៉ាស៊ីន ៥៦៤០៧៣១។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ