ភ្នំពេញ៖ នគរបាលនាយកដ្ឋានអន្តោប្រវេសន៍នៅតែបន្តចុះប្រតិបត្តិការត្រួតពិនិត្យជនជាតិបរទេសដែលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ជាលិទ្ធផលឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន២១នាក់ដែលជ្រកក្រោមស្លាកហាង កាហ្វេ ម៉ាស្សា កោសជប់ ដេីម្បីសាកសួររកឯកសារត្រឹមត្រូវ ។
ប្រតិបត្តិការនេះ បានធ្វេីឡេីង កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ដោយឆែកឆេរនៅម្តុំផែថ្ម តាមបណ្ដោយផ្លូវព្រះសីុសុវត្ថិកែងផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលជាទីតាំងហាងកាហ្វេ ម៉ាស្សា និង កោសជប់ ។
ក្រោយពីចុះត្រួតពិនិត្យនេះរួច ជាលិទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី២១នាក់ ក្នុងនោះមានមនុស្សប្រុស២នាក់ ស្រី១៩នាក់ ហេីយត្រូវបានកម្លាំងនគរបាលនាយកដ្ឋានអន្តោប្រវេសន៍ ដឹកបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃអគ្គស្នងការដ្ឋាននគរបាលក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី ៕







...
ដោយ៖ ស ដារ៉ា