ល្ងង់អីក៏ល្ងង់ដល់ថ្នាក់ហ្នឹង..! សុំលុយប្រពន្ធ៥ពាន់រៀលមិនអោយ ខឹងដុតផ្ទះឆេះម៉ត់ សមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀងះ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីមានគំនុំខឹងប្រពន្ធមិនអោយលុយ៥ពាន់រៀលជាច្រើនថ្ងៃមកហើយ ក៏ចងកំហឹង ខឹងគោ វ៉ៃរទេះ ដាច់ចិត្តដុតផ្ទះខ្លួនឯងឆេះម៉ត់សល់តែផេះ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិបឹងម្នង ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា៖ បុរសជាប្ដីដែលឃាត់ខ្លួនមានឈ្មោះឡេង ចិត្ត អាយុ៤១ឆ្នាំមុខរបរកសិករនៅភូមិឃុំខាងលើ។
ចំណែកផ្ទះដែលរងការឆាបឆេះមានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្រ សង់អំពីឈើ បក់សង្ក័សី ជញ្ជាំងស្លឹក។ ចំណែកសំភារះនិងទ្រព្យសម្បត្តិដែលខូចខាតរួមមានស្រូវចំនួន៥០តៅ អង្ករចំនួន៩តៅ
ទូរទស្សន៏មួយគ្រឿង និងសំលៀកបំពាក់ប្រើប្រាស់មួយចំនួនធំ។
តាមស្ត្រីជាប្រពន្ធបានរៀបរាប់ទាំងទឹកភ្នែកប្រាប់សមត្ថកិច្ចថា៖ មូលហេតុដែលធ្វើអោយប្ដីដុតផ្ទះខ្លួនឯងដោយសារតែនៅថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ បានមកសុំលុយគាត់ចំនួន៥ពាន់រៀលប៉ុន្តែគាត់មិនអោយក៏មានរឿងរកាំរកូសនិយាយចេះតែមានជម្លោះរហូត ដល់យប់ថ្ងៃទី៨ ខែមករា ក៏ចងជាកំហឹង ដុតផ្ទះតែម្ដង។
បច្ចុប្បន្ន ជនសង្សយ័ជាប្ដីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្ត៍រដ្ឋបាល ឃុំម្រាមកសាងសំណុំរឿងចាត់ការតាមច្បាប់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print