លោក ប្រាក់ ច័ន្ទមុន្នី មិនធម្មតា ជាប់ប៉ូលិសចុងឆ្នាំ២០១៧ ពាក់ត្រឹមស័ក្តិ១ ដល់ឆ្នាំ២០២០ ឡើងដល់ស័ក្តិ៤ យ៉ាងឆាប់រហ័ស

ចែករំលែក៖

ភ្នំពេញ៖កាលពីចុងឆ្នាំ២០១៧ លោក ប្រាក់ ច័ន្ទមុន្នី អត្តលេខ៨០១១១ ពាក់ត្រឹមស័ក្តិ១ ប៉ុណ្ណោះ ។ ប៉ុន្តែរយៈពេលជិត៣ឆ្នាំ ប៉ុណ្ណោះ ពោលគឺនៅដើមឆ្នាំ២០២០ នេះ បានពាក់ដល់ស័ក្តិ៤ យ៉ាងឆាប់រហ័ស ។ នេះជាការថ្លែងរបស់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង អះអាងនៅថ្ងៃទី១២ ខែមករា នេះ ថា លោក ប្រាក់ ច័ន្ទមុន្នី បានប្រឡងជាប់នគបាល នៅចុងឆ្នាំ២០១៧ ហើយពាក់សក្កិ១ ។ ក្រោយមក ចុងឆ្នាំ២០១៨ បានតម្លើងទៅជាអនុសេនីយ៍ទោ ឬ សក្កិ២ ។

បន្ទាប់មក ដល់ដើមឆ្នាំ២០២០ថ្មីៗនេះ ស្រាប់តែឃើញនៅលើស្មាពាក់សក្កិ៤ បាត់ទៅហើយ ក្នុងនាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ ។

ជាមួយគ្នានេះ សុខសុវណ្ណ វឌ្ឍនាសាប៊ុង សម្តែងការស្ញើចសរសើរ ចំពោះកូនខ្មែររបស់យើងរូបនេះ ដែលមានសមត្ថភាពខ្ពស់អាចគ្រងតំណែងជាវរសេនីយ៍ត្រីទាំងមានវ័យក្មេងខ្ចីបែបនេះ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print