Update ៖ តាមពិតម្តាយ តារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកា ក្លាយជាឃាតក សម្លាប់ ស្ត្រីជាគូស្នេហ៍ ប្លន់ទ្រព្យសម្បត្តិ ករណីងប់ងល់និងល្បែងផ្កាប់មុខ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត..! ករណីប្រចណ្ឌស្នេហ៍ភេទដូចគ្នានិងងប់ងល់នឹងល្បែងបានធ្វើឲ្យម្តាយបង្កើតតារាចម្រៀងល្បីឈ្មោះ ពេជ្រ សូលីកាក្លាយជាឃាតករសម្លាប់ ស្ត្រីជាគូស្នេហ៍ គ្មានញញើតដៃ និងបង្កើតចម្លើយៅរដល់សមត្ថកិច្ច តែឈាមស្រែក ស្បែកហៅ ជនសង្ស័យជាឃាតក ត្រូវឃាត់ខ្លួន និងនាំខ្លួនអោយទៅធ្វើកាយវិការពីសកម្មភាព ដែលគាត់បានសម្លាប់គូស្នេហ៍ និងប្លន់យកទ្រព្យសម្បត្តិ។
សូមបញ្ជាក់ថា៖ ករណីម្តាយបង្កើតរបស់តារាចម្រៀង ពេជ្រ សូលីកា ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយសង្ស័យថា បានសម្លាប់ស្ត្រីវ័យ៥០ឆ្នាំម្នាក់ជាអ្នកចងការប្រាក់ នៅខណ្ឌមានជ័យនេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីព្រឹកថ្ងៃទី១៣ខែមករានេះ។ នៅពីក្រោយករណីឃាតកម្មដ៏សាហាវនេះត្រូវបានគេទម្លាយថា ៖ ជនសង្ស័យ និងជនរងគ្រោះមានទំនាក់ទំនងស្នេហាភេទដូចគ្នាជាយូ ឆ្នាំហើយករណីនេះទំនងជាការប្លន់សម្លាប់ក្រោយពីជនសង្ស័យងប់នឹងល្បែងស៊ីសងខ្លាំងយ៉ាងផ្កាប់មុខ។
លោក អធិការនគរបាលខណ្ឌមានជ័យ លោក ម៉េង វិមានតារាបានបញ្ចាក់ថាកាលពីថ្ងៃទី១១ខែមករានេះជនសង្ស័យគឺជាអ្នកទំនាក់ទំនងទៅកាន់សមត្ថកិច្ចផ្ទាល់រាយការណ៍ពីករណីស្លាប់នេះដោយ ស្ត្រីជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ បានរាយការណ៍ថាជាករណីខ្យល់គរស្លាប់ ប៉ុន្តែតាមមន្ត្រីបច្ចេកទេសកោសល្យវិច័យ មូលហេតុគឺរកឃើញថា សពត្រូវបានស្លាប់ ដោយសារថបដង្ហើម រហូតមានការសង្ស័យហើយចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗ។ឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ។
តាមការសួរចម្លើយនិងការធ្វើត្រាប់នៅកន្លែងកើតហេតុគឺជាករណីឃាតកម្មដោយយកខ្នើយ និងកន្សែងសង្កត់ពីលើមុខរហូតថប់ដង្ហើមរហូតដលដាច់ខ្យល់ស្លាប់។ ក្រោយនាំជនសង្ស័យទៅធ្វើត្រាប់នៃកម្មភាពសម្លាប់នៅកន្លែងកើតហេតុ មុនពេលបញ្ជូនទៅធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌមានជ័យខណៈផ្ទះកើតហេតុត្រូវបានបិទបណ្តោះអាសន្ន។ មន្ត្រីសមត្ថកិច្ចបញ្ជាក់ថា តាមការឆ្លើយសារភាព ជនសង្ស័យ និងជនរងគ្រោះគឺជាគូស្នេហ៍នឹងគ្នាដែលផ្តើមពីការប្រចណ្ឌ និងការសួរនាំរឿងបាត់ចិញ្ចៀនពេជ្រចំនួន២វង់ដែលជនរងគ្រោះទិញឲ្យ រហូតតឹងសសៃកដាក់គ្នា ឈានដល់ជនដៃដល់ចាប់ចងជនរងគ្រោះដែលមានសភាពស្រវឹងរួចយកខ្នើយនិងកន្សែងផ្ទប់មុខរហូតដាច់ខ្យល់ស្លាប់។
ប្រភពទម្លាយក្រៅផ្លូវការបានបញ្ជាក់ថាជនសង្ស័យក៏ជាជនដែលញៀនឹងល្បែងស៊ីសងជោកជាំ ហើយក៏ជាមូលហេតុមួយដែលនាំឲ្យមានជម្លោះនេះផងដែរ។
ប្រភពពីគ្រួសាររបស់សពបានប្រាប់ថា មុនកើតហេតុពួកគាត់បានទូរសព្ទ័ទៅរកជនរងគ្រោះ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ តែមិនមានអ្នកលើក ស្រាប់តែម៉ោងជិត៣រសៀលថ្ងៃដដែល មានគេទូរស័ព្ទមកប្រាប់ថា ម្ចាស់លេខបានដេកស្លាប់ នៅក្នុងផ្ទះបាត់ហើយ ធ្វើឲ្យពួកគាត់បានទៅផ្ទះកើតហេតុ លុះពេលទៅដល់ក៏ឃើញសពពិតមែន ធ្វើឲ្យពួកគាត់ដែលជាគ្រួសារ មានការសោកស្តាយយ៉ាងខ្លាំង។កម្លាំងនគរបាល ភ្លាមៗកម្លាំងនគរបាលខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងកើតហេតុ ជាមួយមន្ត្រីបច្ចេកទេសកោសល្យវិច័យ ប្រាប់ថា សពគឺត្រូវបានស្លាប់ដោយសារថបដង្ហើម គឺមានគេយករបស់អ្វីមួយសង្កត់ពីលើមុខរហូតថប់ដង្ហើមស្លាប់។ទោះជាយ៉ាងណា នៅមិនទាន់អាចទាក់ទងស្វែងរកការបញ្ជាក់ ឬមានប្រតិកម្មណាមួយពីសំណាក់តារាចម្រៀងពេជ្រ សូលីកានៅឡើយទេថាជនសង្ស័យគឺជាម្តាយបង្កើតរបស់នាងមែនដូចការលើកឡើងនោះដែរយ៉ាងណា ខណៈដែលគេដឹងថាពេលនេះនាងបាននឹងកំពុងពរពោះកូនដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយគូដណ្តឹង។
គួរបញ្ជាក់ដែរថាស្ត្រីជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១២ខែមករានេះ ក្រោយសង្ស័យថា បានសម្លាប់ស្ត្រីវ័យ៥០ឆ្នាំម្នាក់ នៅខណ្ឌមានជ័យ កាលពីរាត្រីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បណ្តាលយឲ្យស្លាប់បាត់បង់ជីវិតដែលករណីនេះស្ថិតនៅក្នុងបុរីមួយកន្លែង ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ហេតុការណ៍នេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងកាលពីព្រឹកថ្ងៃទី១២ ខែមករានេះ។ ស្រ្តីរងគ្រោះមានឈ្មោះ ងិន សុខលី អាយុ៥០ឆ្នាំ មុខរបរចងការប្រាក់ និងលក់ការហ្វេនៅម្តុំផ្សារដេប៉ូ ក្រោយពីធ្វើកោសល្យវិច័យរួចសពប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print