អង្គការ​សហ​ប្រជា​ជា​ជាតិ​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ស៊ី​រី​ និង​យេ​មែន​ ខណៈ​ព្រួយបារម្ភ​បញ្ហា​អ៊ី​រ៉​ង់​ និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌិ​ត

ចែករំលែក៖

12509875_1023212284367876_110211772421273205_n

​អង្គការសហប្រជាជាតិ​ កាលពី​ថ្ងៃ​ទី​៥​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ប្រ​ញ៉ុ​ច​ប្រញាប់​នៅ​ក្នុង​ការ​ជួយ​ជំរុញ​ ក៏​ដូច​ស្នើ​ឲ្យ​មានការ​ឈាន​ដល់​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ បញ្ចប់​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ និង​យេ​មែន​ ស្រប​ពេល​ដែល​មានការ​ព្រួយបារម្ភ​ដោយសារ​តែ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​តេ​អេ​រ៉​ង់​ផង​នោះ​ ។​

4

​លោក​ Stephane​ Dujarric​ អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ថា​ លោក​បាន​ គី​មូ​ន​ បាន​មាន​ប្រសាសន៍​ទៅ​កាន់​រដ្ឋមន្ត្រី​ការ​បរទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ លោក​ Adel​ al-Jubeir​ ថា​ លោក​(​បាន​គី​មូ​ន​)​មានការ​ព្រួយបារម្ភ​ជា​ពន់ពេក​ចំពោះ​ការ​ផ្តាច់ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ នឹង​ប្រទេស​អ៊ី​រ៉​ង់​ ។​

​អ្នកនាំពាក្យ​របស់​លោក​បាន​ គី​មូ​ន​ បាន​បន្ត​ថា​ លោក​អគ្គលេខាធិការ​បាន​ថ្លែង​ថា​ ការ​ឈ្លានពាន​ពី​សំណាក់​ក្រុម​បាតុករ​ទៅ​លើ​ស្ថានទូត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នៅ​ក្នុង​ទីក្រុង​តេ​អេ​រ៉​ង់​នោះ​វា​ជា​រឿង​មួយ​កង្វល់​រួច​ទៅ​ហើយ​ ប៉ុន្តែ​ការ​ប្រកាស​ផ្តាច់ទំនាក់ទំនង​ការទូត​រវាង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ នឹង​ទីក្រុង​តេ​អេ​រ៉​ង់​នោះ​ទៀត​ ទើប​ជា​រឿង​មួយ​គួរ​ឲ្យ​ព្យួ​យ​បារម្ភ​កាន់តែ​ខ្លាំង​ឡើង​ទ្វេ​ដង​ ។​

​លោក​ Dujarric​ បាន​បន្ត​ទៀត​ថា​ លោក​បាន​ គី​មូ​ន​ បាន​ជំរុញ​ផង​ដែរ​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​ទាំង​ពីរ​ត្រូវធ្វើ​យ៉ាងណា​គេច​ពី​សកម្មភាព​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​ពុះកញ្ជ្រោល​ខ្លាំង​ឡើង​ជាង​នេះ​ ទាំង​រវាង​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​,​ ប្រទេស​អ៊ី​រ៉​ង់​ និង​ទាំង​នៅ​តំបន់​ទាំងមូល​ ។​

​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​៣​ ខែមករា​ ឆ្នាំ​២០១៦​ ពីរ​ថ្ងៃក្រោយ​ពី​បាតុករ​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​បាន​ឡោម​ព័ទ្ធ​ស្ថានទូត​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ប្រចាំ​នៅ​ទីក្រុង​តេ​អេ​រ៉​ង់​ និង​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​ចំពោះ​ទីក្រុង​រ៉ី​យ៉ា​ត​ដែល​បាន​អនុវត្ត​ទោស​ប្រហារជីវិត​បព្វជិត​ក្នុង​សាសនា​អិ​ស្លា​ម​និកាយ​ស៊ី​អ៊ី​ដ​ជាន់ខ្ពស់​មួយ​រូប​នោះ​ ។​

​លោក​បាន​ គី​មូ​ន​ ចង់​ឲ្យ​មានការ​ធានា​ពី​ប្រទេស​អ៊ី​រ៉​ង់​ និង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ ដែល​ជា​គូប្រជែង​ដណ្តើម​ឥទ្ធិពល​គ្នា​ក្នុង​តំបន់​ ហើយ​អូស​បន្លាយ​ពេលវេលា​ជា​យូរលង់​ណាស់​មក​ និង​ជា​ប្រទេស​ដែល​កំពុង​មាន​ទំនាក់ទំនង​ តានតឹង​ជា​ប្រវត្តិសាស្ត្រ​ផង​នោះ​ មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​នៅ​ក្នុង​ការ​ស្វែងរក​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ និង​យេ​មែន​ ។​ លោក​ Dujarric​ បាន​បន្ត​ថា​ អ៊ី​រ៉​ង់​ និង​អា​រ៉ាប​ប៊ី​សា​អ៊ូ​ឌី​ត​ជា​អ្នកគាំទ្រ​ក្រុមប្រឆាំង​រៀងៗ​ខ្លួន​ ។​

​លោក​ Dujarric​ បញ្ជាក់​ទៀត​ថា​ អង្គការសហប្រជាជាតិ​នឹង​ជំរុញ​ ក៏​ដូច​ជា​សម្តែង​ការ​សង្ឃឹម​យ៉ាង​មោះមុត​ថា​ ស្ថានការណ៍​តានតឹង​នា​ពេល​បច្ចុប្បន្ន​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ ឬ​ជា​ឧបសគ្គ​ដល់​ដំណើរការ​ស្វែងរក​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ និង​យេ​មែន​នោះ​ឡើយ​ ។​

​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ដែរ​ថា​ ខ្លួន​មាន​បំណង​ចង់​ឲ្យ​មានការ​ចរចា​សន្តិភាព​ដោយ​ផ្ទាល់​រវាង​រដ្ឋាភិបាល​ស៊ី​រី​ នឹង​ក្រុមប្រឆាំង​ ដែល​ត្រូវធ្វើ​ឡើង​នៅ​ទីក្រុង​ហ្សឺ​ណែវ​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៦​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ អង្គការសហប្រជាជាតិ​ក៏​បាន​ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​មួយ​កើតឡើង​ អំឡុង​ពេល​ដែល​មានការ​សម្រប​ សម្រួល​ជា​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ជំរុញ​ឲ្យ​បញ្ចប់​សង្គ្រាមស៊ីវិល​អូស​បន្លាយ​រយៈពេល​៥​ឆ្នាំ​នៅ​ស៊ី​រី​ នោះ​ ។​

​លោក​ Dujarric​ បាន​បន្ត​ថា​ អ្នកសម្របសម្រួល​បញ្ហា​ស៊ី​រី​របស់​អង្គការសហប្រជាជាតិ​ លោក​ Staffan​ de​ Mistura​ នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​នឹង​មានដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ និង​ប្រទេស​អ៊ី​រ៉​ង់​ ខណៈ​ដែល​អ្នកសម្របសម្រួល​បញ្ហា​យេ​មែន​ របស់​អង្គការសហប្រជាជាតិ​ លោក​ Ismail​ Ould​ Cheikh​ Ahmed​ បាន​វិល​ត្រឡប់​ទៅ​កាន់​តំបន់​នោះ​នា​ថ្ងៃ​ទី​៦​ ខែមករា​ ។​

​អ្នកសម្របសម្រួល​បញ្ហា​ស៊ី​រី​របស់​អង្គការសហប្រជាជាតិ​ លោក​ Mistura​ បាន​ថ្លែង​ថា​ ការ​ផ្តាច់ទំនាក់ទំនង​រវាង​អ៊ី​រ៉​ង់​ នឹង​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​នា​ពេល​នេះ​ ជា​បញ្ហា​កង្វល់​ជាងគេ​បំផុត​ ហើយ​ដែល​លោក​ត្រូវ​តែ​ស្នើ​ឲ្យ​មានការ​ធានា​ជា​មុន​ថា​ វិបត្តិ​នេះ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ធំដុំ​ដល់​ដំណើរការ​សន្តិភាព​នៅ​ក្នុង​តំបន់​នោះ​ឡើយ​ ។​

​កម្លាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​បាន​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក​ពីលើ​ដែនអាកាស​ទៅ​លើ​ក្រុម​ចលនា​ Houthi​ ដែល​ជា​សម្ពន្ធមិត្ត​របស់​អ៊ី​រ៉​ង់​នៅ​ក្នុង​ទឹកដី​យេ​មែន​អស់​រយៈពេល​៩​ខែ​កន្លង​មក​ហើយ​នោះ​បាន​ប្រកាស​កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ​ថា​ បាន​បញ្ចប់​កិច្ចព្រមព្រៀង​ឈប់​បាញ់​កាលពី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០១៥​នោះ​ហើយ​ ដែល​ធ្វើ​ឡើង​តាម​ការ​ចង់បាន​របស់​អង្គការសហប្រជាជាតិ​ដើម្បី​បញ្ចប់​ជម្លោះ​នោះ​ ។​

​លោក​ Dujarric​ បាន​ថ្លែង​ថា​ លោក​បាន​ គី​មូ​ន​ បាន​ថ្លែង​ទៅ​កាន់​លោក​ Jubeir​ ថា​ អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត​ គួរតែ​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ថ្មី​ទៀត​នៅ​ក្នុង​ប្រទេស​យេ​មែន​ ៕​

UN-Secretary-General-Ban-Ki-moon

yemen-conflict-4

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print