កូរ៉េខាងជើងចំណាយប្រាក់​១/៤ នៃប្រាក់ចំណូលរបស់ជាតិសម្រាប់យោធា

ចែករំលែក៖

ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា​កូរ៉េខាងជើងដែលជាប្រទេសតែមួយគត់នៅលើពិភពលោកដែលបានចំណាយប្រាក់រហូតដល់ទៅ​១/៤នៃប្រាក់ចំណូលរបស់ជាតិទាំងមូលសម្រាប់​ពង្រឹងវិស័យយោធា ។
ចំណែកប្រទេសដែលជាសត្រូវរបស់កូរ៉េខាងជើងដូចជា​កូរ៉េខាងត្បូងចំណាយតែ​​2,5ភាគរយនៃប្រាក់ចំណូលរបស់រដ្ឋប៉ុណ្ណោះ អាមេរិក ចំណាយ​4,3ភាគរយ ។ចំណែកចិននិងរុស្ស៊ីវិញ មានតែ​2,1និង​3,7ភាគរយប៉ុណ្ណោះ។ កូរ៉េខាងជើងមានចំនួនទាហានច្រើនលំដាប់ទី​៤នៅលើពិភពលោក ដោយមានទាហានសរុប​1,17លាននាក់ ចំណែកកូរ៉េខាងត្បូងវិញមានតែ​679000​នាក់ប៉ុណ្ណោះ។ 

ការដែលកូរ៉េខាងជើងបង្កើតប្រាក់ចំណាយសម្រាប់ទាហានដោយសារតែប្រទេសនេះ​មិនទាន់ទទួលបានសន្តិភាពពេញលេញហើយអាមេរិកក៏មិនព្រមចុះសន្ធិសញ្ញាសន្តិភាពជាមួយកូរ៉េខាងជើងផងដែរ ។ទាំងនោះហើយដែលកូរ៉េខាងជើងចាំបាច់ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ដោយមិនដឹងថាពេលណាមួយត្រូវផ្ទុះសង្គ្រាមសាជាថ្មីនោះឡើយ។

កន្លងមក​​ នៅ​ក្នុង​សារ​ឆ្នាំ​ថ្មី​របស់​លោក​ គី​ម​ ជុង​អ៊ុ​ន​ មិន​បាន​លើក​ឡើង​អំពី​កម្មវិធី​ បរមាណូ​ និង​កាំជ្រួច​មី​ស៊ី​ុល​ដូច​រាល់​ឆ្នាំ​ នោះ​ឡើយ​។​ ចំណុច​ទាំងនោះ​ហើយ​បាន​ ជា​សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ សកម្ម​ ភាព​របស់​លោក​ គី​ម​ ជុង​អ៊ុ​ន​ គឺ​បង្កើន​ ឥទ្ធិពល​នៅ​ក្នុង​ចិត្ដ​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​ ទាំងនោះ​លោក​ គី​ម​ ជុង​អ៊ុ​ន​ តែងតែ​ គំរាម​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ ។​

​នៅ​ក្នុង​សារ​ឆ្នាំ​ថ្មី​លោក​ គី​ម​ ជុង​អ៊ុ​ន​ កន្លង​មក​បាន​លើក​ឡើង​ពី​កម្មវិធី​បរមាណូ​ និង​កាំជ្រួច​មី​ស៊ី​ល​របស់​ខ្លួន​ ប៉ុន្ដែ​ លើក​នេះ​លោក​មិន​បាន​លើក​ឡើង​នោះ​ ឡើយ​ ទាំងនោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ថា​ លោក​មិន​ចង់​ប្រឈម​មុខជា​មួយ​ ប្រទេស​មហាអំណាច​នោះ​ឡើយ​ ព្រោះ​ អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​របស់​លោក​ជួប​ផល​ លំបាក​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ​ ។​

​លោក​ គី​ម​ ជុង​អ៊ុ​ន​ បញ្ជាក់​ថា​ “​លោក​ បន្ដ​អត់ធ្មត់​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​ សន្ដិភាព​នៅ​ឧបទ្វីប​កូរ៉េ​ ប៉ុន្ដែ​បើ​អ្នក​ ណា​មាន​បំណង​ចង់​ឈ្លានពាន​នោះ​កូរ៉េ​ខាង​ ជើង​មិន​លើកលែង​ឡើយ​គឺ​តស៊ូ​ដល់ទី​ បញ្ចប់​ ។​

...

​បើ​ទោះបី​បែប​នេះ​ក្ដី​លោក​ គី​ម​ ជុង​ អ៊ុ​ន​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ ជា​អ្នក​បង្ក​ឱ្យ​មាន​ សភាពការណ៍​តានតឹង​នៅ​ក្នុង​តំបន់​ ។​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print