ផ្ទុះកាំភ្លើង២គ្រាប់ ប្លន់អ្នកបើកបររថយន្តដឹកស្រាបៀរ នៅស្រុកកំពង់ត្រឡាចតែមិនបានសម្រេច

ចែករំលែក៖

 

ខេត្តកំពង់ឆ្នាំង ៖ បុរសអ្នកបើកបររថយន្តដឹកស្រាបៀរម្នាក់បានរួចផុតពីជីវិត ក្នុងក្រញ៉ាំដៃចោរ ក្រោយពីក្រុមចោរយកកាំភ្លើងភ្ជុងគម្រាម និង បាញ់២គ្រាប់ ទារកាបូបលុយពីជនរងគ្រោះ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ តាមកំណាត់ផ្លូវជាតិលេខ៥ ម្តុំព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
​អធិការនគរបាលស្រុកកំពង់ត្រឡាច លោក នន ស៊ីណាត បានប្រាប់នគរវត្តនៅរសៀលថ្ងៃទី១៣នេះថា ករណីនេះពិតជាបានកើតឡើងនៅស្រុកកំពង់ត្រឡាចពិតប្រាកដមែន ដោយជនសង្ស័យមានគ្នា២នាក់ បានភ្ជុងនិងបាញ់ទៅលើជនរងគ្រោះ នៅពេលដែលជនរងគ្រោះបានព្យាយាមមិនអោយការបូបទៅជនដៃដល់ ។ ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និង កំណត់មុខសញ្ញាជនសង្ស័យហើយនៅពេលនេះ ។
​បើតាមប្រភពពីជនរងគ្រោះឈ្មោះ រឿន ដែលជាអ្នកបើកបរថយន្តដឹកស្រាបៀរ បាន អោយដឹងថា នៅមុនពេលកើតហេតុ ជនរគ្រោះបានដឹកស្រាបៀរចេញពីដេប៉ូខេត្តកំពង់ឆ្នាំង យកមកដាក់អោយម៉ូយនៅស្រុកកំពង់ត្រឡាចមានគ្នា៤នាក់ ដែល៣នាក់ជិះនៅរថយន្តខាងក្រោយដើម្បីទម្លាក់ស្រាបៀរ ចេញពីរថយន្តដាក់អោយម៉ូយ ពេលដែលបើករថយន្តទៅដល់កន្លែងរថយន្តបានឈប់ ក៍ស្រាប់តែមានជនសង្ស័យចំនួន១នាក់ បានជិះម៉ូតូសំដៅមកគាត់ជាជនរងគ្រោះ រួចទាញកាំភ្លើងភ្ជុងទារយកការបូបលុយ ។ ភ្លាមនោះជនរងគ្រោះបានរត់គេចចូលផ្ទះបងប្អូនដែលនៅក្បែរនោះ ហើយក៍ត្រូវជនសង្ស័យបាញ់ចំនួន២គ្រាប់សំដៅជនរងគ្រោះ តែមិនត្រូវ រួចក៍គេចខ្លួនបាត់តែម្តង និង បង្ករអោយមានការភ្ញាក់ផ្អើលឡើងតែម្តង ។ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ ភ្លាមៗផងដែរតែ នឹងបានចេញតាមគោលដៅដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាជនង្ស័យ
​នៅពេលទៅដល់កន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញគ្រាប់ការទុស្សដែលបានបាញ់នៅកន្លែងកើតហេតុផងដែរ៕

...

ដោយ៖ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print