ស្ត្រីចិត្តធម៏ម្នាក់ឃើញស្ត្រីក្រីក្រឈឺពោះពាក់កណ្ដាលផ្លូវជួយសង្គ្រោះរហូតឆ្លងទន្លេផុតពីគ្រោះថ្នាក់ទាំងម្ដាយនិងកូន

ចែករំលែក៖

ខេត្តស្វាយរៀងះស្ត្រីពោះធំមានជីវភាពក្រីក្រម្នាក់ខណះដើរពាក់កណ្ដាលផ្លូវឈឺពោះស្រែកហៅអ្នកភូមិនិងអ្នកធ្វើដំណើរឆ្លងកាត់បង្កការភ្ញាក់ផ្អើលនាំគ្នាជួយសង្គ្រោះរហូតឆ្លងទន្លេបានជោគជ័យនិងអ្នកភូមិជួយដឹកមកកាន់មណ្ឌលសុខភាពមេសរថ្ងក។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៤ខែមករាឆ្នាំ២០១៩ស្ថិតនៅចំណុចភូមិកណ្តាល សង្កាត់ប្រាសាទក្រុងបាវិត។

យោងតាមស្ត្រីចិត្តធម៏មានឈ្មោះស្រីពៅដែលឃើញហេតុការណ៏និងជួយមិនខ្លាចនឿយហត់បានអោយដឹងថាស្ត្រីក្រីក្រនេះមានឈ្មោះ ហ៊ាន សាវឿន អាយុ២៩
មុខរបរកសិកររស់ក្នុងភូមិកណ្ដាលសង្កាត់ប្រាសាទក្រុងបាវិត។

ប្រភពបន្តថាមុនកើតហេតុគាត់ឃើញស្ត្រីខាងលើដើតែម្នាក់ឯងតាមផ្លូវនិងមានផ្ទៃពោះផងស្រាប់តែមានអារការះឈឺចុកចាប់និងដេកដួលលើដីនុងស្រែកថាជួយផងទើបគាត់ប្រញាប់ប្រញាលស្រែកហៅអ្នកភូមិក្បែនោះនាំគ្នាជួយលើកយកមកដាក់ផ្ទះអ្នកភូមិរហូតឆ្លងទន្លេទទួលបានជោគជ័យទាំងម្ដាយនិងកូន។

លោកស្រីបន្តថាក្រោយសម្រាលរួចគាត់និងអ្នកភូមិក៏បានដឹកមកសម្រាកនៅមណ្ឌលសុខភាពមេសថ្ងកខណះស្ត្រីកំសត់នេះមិនមានប្រាក់កាសជាប់ខ្លួនមួយរៀលទេនិងសុំអោយសប្បបុរសជនមេត្តាជួយឧបត្ថមជាថវិការបន្តិចបន្តួចនិងទិញជារបស់ប្រើប្រាស់ក៏បានព្រោះគាត់គ្មានអ្វីជាប់ខ្លួនអ្វីនោះទេ។
សូមបញ្ជាក់ថាឈ្មោះ ហ៊ាន សាវឿន អាយុ២៩ ដែលមានជីវភាពខ្វះខាតក្នុងបន្ទុកគ្រួសារ និងមានកូនចំនួន៤នាក់ ស្រី១នាក់ ប្រុស៣នាក់ ក្នុងបន្ទុក ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print