សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីការ ករណីឆក់ទូរសព្ទ័ដៃហើយរត់គេចខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខធ្វើការឃាត់ខ្លួនតាមដីការតុលាកាករណីឆក់ទូរស័ព្ទដៃរបស់ជន រងគ្រោះបានសម្រេចហើយរត់គេចខ្លួន។ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពី វេលាម៉ោ២៣និង០០នាទីថ្ងៃទី១៤ ខែមករាឆ្នាំ២០២០នៅចំណុចផ្ទះលេខ២៨សេ ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីបានអោយដឹងថា៖ជនសង្ស័យខាងលើមានឈ្មោះ ពិន ពេជ្របូរី ភេទប្រុស អាយុ១៦ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ២៨សេ ផ្លូវ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ឃាត់ខ្លួនតាមដីការលេខ៧៣ ដ.ច.ន ចុះថ្ងៃទី២៣-០១-២០១៩ ចេញដោយលោក ហន សុខេមរិន ចៅក្រមជំនុំជម្រៈ របស់សាលាដំបូងរាជធានីភ្នំពេញ។ដែលប្រព្រឹតនៅករណីឆក់ទូរសព្ទ័ដៃ នៅចំណុចមុខផ្ទះលេខ១៥ ផ្លូវ២៧ ភូមិ៣ថ្មី សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print