ខេត្តកំពង់ធំ៖ លោក អុិត សុធា ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ បានសម្របសម្រួលនីតិវិធី អោយកម្លាំងអាវុធហត្ថស្រុកចំនួន៤នាក់ រថយន្ត១គ្រឿង និងអាវុធហត្ថខេត្តចំនួន៨នាក់ រថយន្ត៣គ្រឿង ដឹកនាំដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង ក្នុងការចុះបង្រ្កាបករណីរថយន្តដឹកឈើខុសច្បាប់ ឆ្លងកាត់ខេត្តកំពង់ធំ ដោយឃាត់រថយន្ដបានចំនួន៣គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន៣នាក់ កាលពីយប់វេលាម៉ោង១និង០០នាទី រំលងអាធ្រាតឈានចូលថ្ងៃ១៥ ខែមករា ឆ្នាំ២០២០ នៅចំនុចភូមិថ្លា ឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
តាមប្រភពបានអោយដឹងថា៖ ក្រុមឈ្មួញទាំងនេះសុទ្ធសឹងតែជាឈ្មួញដុះស្លែប្រចាំតំបន់ឆ្លងខេត្តកំពង់ធំ ហើយក៏ជាឈ្មួញដែលមានសែស្រឡាយ អ្នកធំក្នុងខេត្តផងដែរ ទើបហ៊ានដឹកជញ្ចូនបទល្មើសទាំងនេះទាំងគឃ្លើន មិនខ្លាចពីស្រណាញ់ច្បាប់សូម្បីតែបន្ដិច។
សមត្ថកិច្ចបានអោយដឹងថា៖ ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ទី១-ឈ្មោះ ឌីន រ៉ានី ប្រុស អាយុ៣០ឆ្នាំ ភូមិអំពិល ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ទី២-ឈ្មោះ សូ ស៊ីណាត ប្រុស អាយុ២៨ឆ្នាំ ភូមិសែនពន្លួង ឃុំសម្រោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត(ម្ចាស់ការ៉ាស់ហ្គាស)។ទី ៣-ឈ្មោះ ឆៃ វ៉ន ប្រុស អាយុ៣៩ឆ្នាំ ភូមិខ្នាយ ឃុវត្តអង្គ ស្រុកបន្ទាយមាស ខេត្តកំពត(កម្មករបញ្ចូលហ្គាស) ព្រមទាំងរថយន្តចំនួន៣គ្រឿង។ ទី១-រថយន្តម៉ាក់ធុនដ្រា(Tundra) ពណ៍ស ពាក់ស្លាកលេខខាងមុខសៀមរាប 2A-1647 ខាងក្រោយ ភ្នំពេញ 2M-6981។ ទី២-រថយន្តម៉ាកធុនដ្រា(Tundra) ពណ៍ខ្មៅ ពាក់ស្លាក់លេខខាងមុខ ភ្នំពេញ 2AJ-3164 ខាងក្រោយ ភ្នំពេញ 2P-6841។ និងទី៣-រថយន្តម៉ាកតាកុម៉ា(Tacoma) ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-6970 និងឈើសុក្រំចំនួន២រថយន្ត ប្រគល់ឲ្យ អាវុធហត្ថខេត្តកំពងធំ កំពុងកសាងសំណុំរឿងតាមនីតិវិធី ហើយឈើនិងត្រូវប្រគល់អោយជំនាញ៕
ដោយ៖ ប៊ុន រិទ្ធី ជាព័ត៏មាន បឋម