ចាប់ឃាត់ខ្លួន​ជនជាតិ​ចិន​ចាប់ជំរិតទារប្រាក់ជន​ជាតិចិនដូចគ្នានៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖​ កម្លាំងកងរាជ​អាវុធហត្ថខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ បានឡោមព័ទ្ធផ្ទះមួយកន្លែងដែលបង្ខាំង​ មនុស្សជំរិតទារប្រាក់ ប្រព្រឹត្តដោយជនជាតិចិន ចាប់ជំរិតជនជាតិចិនដូចគ្នា នៅចំណុចផ្ទះជួល ស្ថិតក្នុងក្រុម១៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ហើយប្រតិបត្តិការនេះដឹកនាំសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងសាលាដំបូងខេត្ត លោកលឹម ប៊ុនហេង ។

សមត្ថកិច្ចបានប្រាប់អោយ ដឹងថា ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថ បាន​រំដោះជនរងគ្រោះម្នាក់ភេទស្រី ឈ្មោះ CHEN GUIQONG កាន់លិខិតឆ្លងដែនលេខL11054567 និងឃាត់ខ្លួនបានជនសង្ស័យ៥នាក់ជាជនជាតិចិន។​ ដកហូតលុយយន័ ១៥០យន័ លុយខ្មែរ ៦៩,០០០រៀល,លិខិត​ឆ្លងដែន៤ក្បាល, រថយន្តស្តារិច ពាក់ស្លាក់លេខ ព្រះសីហនុ2C-8756 មួយគ្រឿង, ទូរស័ព្ទ២គ្រឿង, អត្តសញ្ញាណបណ្ណចិន៧សន្លឹក, កាបូបស្ពាយចំហៀង១, ស្រោមបិទមុខ៨, មាសបិទមុខ១, ម៉ាស៉ីនវេលុយ១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះកំពុងសាកសួរ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕​ ឆ្មា​ សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print