ភ្នំពេញ៖ រថយន្តម៉ាកហុីយ៉ាន់ដាយទ្រុង១គ្ រឿងដឹកទឹកសុទ្ធខណៈកំពុងបើកបរ សុខៗស្រាប់តែដាច់កង់ក្រោយខាង ស្ដាំ២គ្រាប់ បណ្ដាលឲ្យក្រឡាប់បោកផ្ទប់របងផ្ទះអ្នកភូមិ និងបាក់បង្គោលភ្លើងថ្ម១ដើម ប៉ុន្តែជាសំណាងល្អមិនបង្លឲ្យមា នអ្នករងគ្រោះនោះឡើយ ហើយរថយន្តនោះបានរងការខូចខាតយ៉ា ងដំណំ។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលា ម៉ោង៨និង៣៥នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅលើបេតុងក្នុងភូមិព្រៃព្រីងខា ងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។រថយន្តទ្រុងម៉ា កហុីយ៉ាន់ដាយ១គ្រឿងនោះពណ៍សពាក់ ស្លាកលេខភ្នំពេញ3D-9819 ជារថយន្តដឹកទំនិញហើយអ្នកបើកបរមិ នត្រូវបានស្គាល់ឈ្មោះឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តនោះបើកបរធ្វើដំណើរក្នុងទិ សដៅពីលិចទៅកើត លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខា ងលើ ហើយកំពុងតែបើកបរក្នុងល្បឿនលឿ នផងនោះ ស្រាប់តែដាច់កង់ក្រោយខាងស្ដាំ អស់២គ្រាប់ រួចក៏ក្រឡាប់សង្កត់លើរបងថ្ម និងបង្គោលភ្លើងបាក់អស់១ដើមតែម្ ដង។ខណៈនោះសំណាងខ្លាំងណាស់ដែលពុំ បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុ ស្សណាម្នាក់ឡើយ ហើយអ្នកបើកបរក៏មិនបានរងគ្រោះថ្ នាក់ដែរ បន្ទាប់មបានដើរចាកចេញពីកន្លែងកើ តហេតុបាត់។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ ចោមចៅទី៣ បានចុះទៅពិនិត្យមើលស្ថានភាពជាក់ ស្ដែងហើយបានឃើញមានការប៉ះពាល់ដល់ របងផ្ទះអ្នកភូមិនិងបង្គោលភ្លើ ងផងនោះ ទើបប្រគល់ទៅឲ្យផ្នែកនគរបាលចរា ចរណ៍ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕សុខា សែនជ័យ