ទីតាំងយោធានៅស៊ីរីបន្តរងការវាយប្រហារពីកងទ័ពអាកាសអ៊ីស្រាអែល

ចែករំលែក៖

កម្លាំងទាហានអាកាសអ៊ីស្រាអែល បន្តបើកការវាយប្រហារទៅលើទីតាំង យោធា នៅក្នុងប្រទេសស៊ីរី ដោយ​ចោទថាទីតាំងទាំងនោះបានលាក់ក្រុមភេរវកម្ម ។

កម្លំាងទាហានស៊ីរីបានប្រកាសថា យន្តហោះចម្បាំងអ៊ីស្រាអែល​បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើទីតាំង​ ទាហានអាកាសស៊ីរី​។ ប៉ុន្តែប្រព័ន្ធការពារដែនអាកាសស៊ីរី បានបាញ់ស្ទាក់កម្ទេចមីស៊ីលរបស់អ៊ីស្រាអែលបាន​ជាច្រើនគ្រាប់។

ការវាយប្រហារខាងលើ នៅថ្ងៃទី​១៤ខែវិច្ឆិកា​​ សម្តៅទៅលើទីតាំងយោធា​ T-4 នៅភាគកណ្តាលនៃប្រទេសស៊ីរី ។​ការវាយប្រហារនោះមិនបណ្តាលឲ្យខូចខាតទ្រង់ទ្រាយធំនោះឡើយ ដោយប្រព័ន្ធការពារដែនអាកាសបានបាញ់ស្ទាក់ដោយជោគជ័យ​។

ប៉ុន្តែនៅមានមីស៊ីល​៤គ្រាប់បានធ្លាក់ចំទីតាំងទ័ពអាកាស ។​កម្លាំងទាហានស៊ីរីបានឲ្យដឹងថា ការវាយប្រហារចេញពីទីតាំង យោធា អាមេរិក​ស្ថិតនៅក្នុងតំបន់​ Al Tanf​ភាគអាគ្នេយ៍នៃប្រទេសស៊ីរី​។  ការវាយប្រហារនោះបណ្តាលឲ្យខូចខាត អាកាសយានដ្ឋាន យោធា​ T-4  តែមិនមានទាហានណាម្នាក់ស្លាប់នោះឡើយ។

នេះជាការវាយប្រហារ ថ្មីបំផុតរបស់អ៊ីស្រាអែលទៅលើទីតាំងយោធានៅក្នុងប្រទេសស៊ីរី ​ដោយសង្ស័យថា ទីតាំងនោះមានក្រុមខ្មាន់កាំភ្លើង​គាំទ្រដោយអ៊ីរ៉ង់ លាក់ខ្លួន​។ នេះជាការវាយប្រហារលើកដំបូង​ក្រោយអាមេរិកសម្លាប់មេទ័ពអ៊ីរ៉ង់ ​QasemSoleimani​កាលពីថ្ងៃទី​៣ខែមករា ឆ្នាំ​២០២០​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print