ព្រិលធ្លាក់ខ្លាំង នៅប៉ាគីស្ថាន អ្នកស្លាប់កើនឡើងជាបន្តបន្ទាប់

ចែករំលែក៖

មកទល់ពេលនេះ​ ព្រិលបន្តធ្លាក់យ៉ាងក្រាស់ នៅតំបន់ព្រំដែនកាស្មៀរ រវាងឥណ្ឌានិងប៉ាគិស្ថាន​ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់។ ក្រុមជួយសង្គ្រោះបានខិតខំ​ជួយដល់ពលរដ្ឋដែលជាប់គាំក្រោមកំនរព្រិលបាក់​ ។

នៅពេលនេះមន្ត្រីជាន់ខ្ពស់ប៉ាគីស្ថាន បានប្រកាសឲ្យដឹងថា​ មានមនុស្ស​៥៧នាក់ស្លាប់  និងច្រើននាក់ទៀតបាត់ខ្លួន​ក្នុងហេតុការបាក់រអិលព្រិលពីកំពូលភ្នំ​ ស្ថិតនៅតំបន់កាស្មៀរគ្រប់គ្រងដោយប៉ាគីស្ថានកាលពីថ្ងៃទី​១៤ខែមករា​។ ជាមួយគ្នានោះតំបន់ កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាវិញក៏មានមនុស្ស​១០នាក់ស្លាប់ក្នុងនោះមានទាហាន​៥នាក់ ដោយបាក់ព្រិលនោះដែរ​។សរុបអ្នកស្លាប់ក្នុងតំបន់កាស្មៀកើនឡើង​៦៧នាក់ និងបាត់ខ្លួនរាប់សិបនាក់។

កាលពីឆ្នាំ​២០១២​ក៏មានករណីបាក់ព្រិតគ្រប់ដណ្តប់ទីបញ្ជាការកងពលប្រចំាំព្រំដែន  ប៉ាគីស្ថាន ឥណ្ឌា​ បណ្តាលឲ្យទាហាន​១២៤ នាក់ស្លាប់ និង ពលរដ្ឋ​១១នាក់​។

មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថានបានឲ្យដឹងថា មានភូមិជាច្រើន ប្រឈមនិងផលវិបាកយ៉ាងខ្លាំងដោយបាក់ព្រិល បណ្តាលមកពីភ្លៀធ្លាក់ខ្លាំង​ ។ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា នឹងមានមនុស្សជាច្រើនស្លាប់ មុនពេលក្រុមជួយសង្គ្រោះ​ ចូលទៅដល់ ដោយសារតែអាកាសធាតុត្រជាក់ពេក។

ជាមួយគ្នានេះដែរ តំបន់ភាគខាងលិច​ប៉ាគីស្ថាន មានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់បំផ្លាញភូមឋានជាច្រើន​ នៅតាមជើងភ្នំសម្លាប់មនុស្ស​១៧នាក់​។

នៅក្នុងប្រទេសអាហ្វហ្គានីស្ថានវិញ​ក៏មានមនុស្ស​ស្លាប់កើនឡើងដល់​៣៩នាក់ហើយ​​ដោយសារតែ បាក់ព្រិល ​នៅខេត្តចំនួន៦​ក្នុងប្រទេសនេះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print