វិភាគព័ត៍មានអន្តរជាតិ៖ តើការចាប់ទាហានដែលបាញ់ទម្លាក់យន្តហោះ ដឹកអ្នកដំណើរអ៊ុយក្រែន អាចបញ្ចប់ការតវ៉ាដែរឬទេ?

ចែករំលែក៖

ប្រទេសអ៊ុយក្រេន៖ ការបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន មិនមែនជាកំហុងទាំងស្រុងទៅលើកម្លាំងការពារដែនអាកាសរបស់អ៊ីរ៉ង់នោះឡើយដោយហេតុការកើតឡើងក្នុងពេលដែលអ៊ីរ៉ង់ កំពុងវាយប្រហារទៅលើទីតាំងអាមេរិក។ អាចនិយាយបានថា ហេតុការណ៍កើតឡើង ក្នុងពេលកំពុងតែធ្វើសង្គ្រាម ទាំងនោះមិនមែនជាកំហុសទាហានការពារដែនអាកាសនោះឡើយ។
ករណីខាងលើ ហេតុអ្វីបានជាទម្លាក់ទៅលើកម្លាំងទាហាន អ៊ីរ៉ង់ ឲ្យទទួលខុសត្រូវ ករណីខាងលើ ។ អាមេរិកក៏មានចំណែកយ៉ាងធំនៅក្នុងករណីនោះដែរ បើមិនមានអាមេរិក ជាអ្នកបង្កឡើងក៏គ្មានការបាញ់ប្រហារ ទៅលើទីតាំងអាមេរិក ហើយក៏គ្មានការបាញ់ច្រឡំនោះដែរ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា គួរតែឲ្យរដ្ឋាភិបាលអាមេរិក និងអ៊ីរ៉ង់ ជាអ្នកទទួលខុសត្រូវ។ ចំណែកទាហាន តូចតាច គ្នាមិនដឹងអ៊ីនោះទេ ធ្វើតាមតែ ការបញ្ជារតែប៉ុណ្ណោះ ហើយចាប់គ្នាមកទទួលទោសជារឿងមិនសមហេតុផលនោះឡើយ ។
សកម្មភាពខាងលើ កើតឡើង ក្រោយពេលដែល អ៊ីរ៉ង់ បានចាប់ខ្លួន ទាហាន ជាច្រើននាក់ ជាប់ពាក់ព័ន្ធការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែន សម្លាប់មនុស្ស ១៧៦នាក់ និងបង្កឲ្យមានមហាបាតុកម្ម ឈានចូលថ្ងៃទី ៤ហើយ។
កន្លងមក អ៊ីរ៉ង់ បានទទួលស្គាល់ ទាហានប្រទេសនេះពិតជាបាញ់ច្រឡំ ទៅលើយន្តហោះដឹកអ្នកដំណើរ របស់អ៊ុយក្រែនពិតមែន។ ហេតុការណ៍នោះបានបង្កឲ្យមានមហាបាតុកម្ម ក្លាយទៅជាហិង្សា ដោយកម្លាំងប៉ូលិស ត្រូវបានគេឃើញបាញ់គ្រាប់ពិត ទៅលើក្រុមបាតុករ ។ នៅលើកញ្ចក់ទូរទស្សន៍ ប្រធានាធិបតីអ៊ីរ៉ង់ បានសន្យាថា នឹងស្រាវជ្រាវ ហើយមិនលើកលែងដល់អ្នកដែលបាញ់ច្រឡំយន្តហើដឹកអ្នកដំណើរនោះឡើយ។
អ្នកនាំពាក្យ ក្រសួងយុត្តិធម៌អ៊ីរ៉ង់ លោក Gholamhossein Esmaili បាននិយាយថា ទាហានមួយចំនួនបានចាប់ខ្លួន ប៉ុន្តែមិនបញ្ជាក់ថា ប៉ុន្មាននាក់នោះឡើយ ។
ពាក់ព័ន្ធនិងការបាញ់ច្រឡំនោះដែរ ប្រទេសដែល មានពលរដ្ឋស្លាប់ ក្នុងហេតុការខាងលើ នឹងជួបប្រជុំគ្នា នៅថ្ងៃទី ១៦ខែមករានេះ ដើម្បីពិភាក្សា ពី វិធានការដោះស្រាយបញ្ហាខាងលើ ។ ពេលថ្មីៗនេះនាយករដ្ឋមន្ត្រីកាណដា បានចោទអាមេរិក ជាអ្នករួមចំណែកនៅក្នុងហេតុការណ៍គ្រោះថ្នាក់បាញ់ច្រឡំយន្តហោះខាងលើ ដោយ អាមេរិកជាអ្នកបង្កឲ្យមានភាពតានតឹង ទើបមានការបាញ់ច្រឡំបែបនេះ។
ពាក់ព័ន្ធការចាប់ទាហានបាញ់ច្រឡំ គឺជារឿងមិនយុត្តិធម៌ចំពោះកម្លាំងទាហាន  ដោយពួកគាត់ធ្វើអ្វីតាមតែបទបញ្ជារពីថ្នាក់លើប៉ុណ្ណោះ ។ មនុស្សមួយចំនួន បានលើកឡើងថា ក្នុងកំឡុងពេលកំពុងតានតឹង អ្នកណាមើលដឹងថា ជាយន្តហោះរបស់សត្រូវ ឬជាមិត្ត ។ បើនោះជាយន្តហោះចម្បាំងវិញ ហើយទាហានអ៊ីរ៉ង់ មិនបាញ់កម្ទេចនោះ ក៏ជាកំហុសទាហានអ៊ីរ៉ង់ ។ ដូច្នេះការវាយប្រហារច្រឡំ ក្នុងពេលតានតឹង មិនមែនជាកំហុសទាហានអ៊ីរ៉ង់ ទាំងស្រុងនោះឡើយ ។
ពាក់ព័ន្ធនិងការបាញ់ច្រឡំ ទាហានអ៊ីរ៉ង់ បាញ់មីស៊ីលដល់ទៅ ២គ្រាប់ទៅលើយន្តហោះដឹកអ្នកដំណើរអ៊ីរ៉ង់ ។ សារព័ត៌មានអាមេរិក New York Times បានចេញផ្សាយថា៖ យន្តហោះអ៊ុយក្រែនដឹកមនុស្ស ១៧៦នាក់ ដែលបានធ្លាក់នៅទីក្រុងតេហេរ៉ង់ នៃប្រទេសអ៉ីរ៉ង់កាលពីមួយសប្តាហ៍មុននេះ តាមពិតទៅត្រូវបានគ្រាប់មីស៊ីលអ៉ីរ៉ង់ រហូតដល់ទីពីរគ្រាប់ឯណោះបុកត្រូវ។ នេះបើតាមការដកស្រង់ព័ត៌មាននាព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០។
ការចេញផ្សាយរបស់ New York Times ខាងលើនេះ គឺយោងទៅលើវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីមីស៊ីលចំនួនពីរគ្រាប់បានហោះឡើង និងបុកចំគោលដៅក្នុងពេលតែមួយនៅលើអាកាស នៅពេលវេលាព្រឹកព្រហាម ដែលយន្តហោះអ៊ុយក្រែនជួបគ្រោះថ្នាក់ កាលពីថ្ងៃពុធសប្តាហ៍មុន។
វាក៏ជាហេតុផលមួយ ដើម្បីជួយបកស្រាយចម្ងល់ផងដែរថា ហេតុអ្វីបានឧបករណ៍ទាក់ទងលើយន្តហោះត្រូវគាំងដំណើរការ មុនពេលបន្តិចដែលយន្តហោះជួបបញ្ហា ហើយប្រការនេះគឺព្រោះតែវាបានគាំងនៅពេលត្រូវគ្រាប់មីស៊ីលទី ១ បុកចំ មុនពេលដែលគ្រាប់ទី ២ មកដល់បានបុកយន្តហោះថែមមួយទៀត។
គួរបញ្ជាក់ថា យន្តហោះ Boeing 737-800 របស់អាកាសចរណ៍អន្តរជាតិអ៊ុយក្រែន ត្រូវបានទីក្រុងតេហេរ៉ង់អះអាងថា បានធ្លាក់ដោយសារតែការច្រឡំបាញ់ទម្លាក់ កាលពីព្រឹកព្រហាមថ្ងៃពុធ សប្តាហ៍មុននេះ ខណៈដែលស្ថានការណ៍នៅក្នុងតំបន់កំពុងតែតានតឹងជាខ្លាំង ក្រោយអ៉ីរ៉ង់បាញ់គ្រាប់មីស៊ីល លើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសអ៉ីរ៉ាក់ នៅពេលទាបភ្លឺថ្ងៃដដែល។
ក្រោយការវាយប្រហារនេះ អាជ្ញាធរអាកាសចរណ៍អ៉ីរ៉ង់បានចេញមុខភ្លាមៗដោយអះអាងថា យន្តហោះអ៊ុយក្រែនបានធ្លាក់ដោយសារបញ្ហាបច្ចេកទេស ប៉ុន្តែក្រោយស៊ើបអង្កេត និងបង្ហាញការសង្ស័យមួយចំនួនពីបណ្តាប្រទេសធំៗដូចជា អាមេរិក កាណាដា និងអង់គ្លេស អ៉ីរ៉ង់ក៏បានសារភាពថា ខ្លួនជាអ្នកច្រឡំបាញ់ទម្លាក់។ នៅលើយន្តហោះនោះមានមនុស្សជិះ ចំរុះជាតិសាសន៍សរុប ១៧៦នាក់ ដោយក្នុងនោះជនជាតិអ៉ីរ៉ង់មានច្រើនជាងគេ រហូតដល់ទៅជាង ៨០នាក់ និងកាណាដាក៏ច្រើនដែររហូតដល់ ៦៣នាក់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print