ឃាត់ខ្លួនស្រ្តីរកស៊ីម៉ាស្សាម្នាក់ ក្រោយបន្លំលួចលុយភ្ញៀវស្រីម្នាក់ជនជាតិលីបី

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានចាប់ខ្លួនស្រ្តីរកស៊ីម៉ាស្សាម្នាក់ បន្ទាប់ពីរូបគេបានបន្លំលួចលុយភ្ញៀវស្រីម្នាក់ជនជាតិលីបី កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅចំនុច ផ្ទះលេខ16E0 ផ្លូវលេខ១៧៨ភូមិ០១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ៖ ជនសង្ស័យឈ្មោះ មើន ច្រឹប ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកម៉ាស្សា មានទីលំនៅផ្ទះលេខ១៦E0 ផ្លូវលេខ១៧៨ ភូមិ១ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើសកម្មភាពលួចលុយចំនួន ១,០០០យូរ៉ូ ដោយ ៨០០យូរ៉ូ ប្រគល់ឲ្យបក្ខពួកយករត់គេច ។ ចំណែកជនរងគ្រោះឈ្មោះ BEN AHMED RABIA AHMIDA ភេទស្រី អាយុ ៥៣ឆ្នាំ ជនជាតិលីបី មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខ PYKQHL89 ស្នាក់នៅសណ្ឋាគារ Diamond សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

មន្រ្តីដដែលបន្តថា មុនពេលកើតហតុជនរងគ្រោះបានចូលទៅម៉ាស្សា នៅក្នុងហាងខាងលើ ហើយជនសង្ស័យប្រាប់ឲ្យជនរងគ្រោះដាក់កាបូបស្ពាយក្បែរគ្រែ រួចប្រើល្បិចឲ្យដេកផ្កាប់មុខដើម្បីម៉ាស្សា ស្រាប់តែធ្វើសកម្មភាពលួចលូកយកលុយកាបូប ពេលជនរងគ្រោះឃើញទាន់ស្រែកផ្អើលសមត្ថកិច្ចល្បាត ចុះទៅអន្តរាគមន៍ឃាត់ខ្លួនមកសាកសួរ និងដោះស្រាយតាមនីតិវិធី៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print