ត្រៀមចាប់ត្រីបែបបុរាណប្រចាំឆ្នាំ២០២០ នៅរមណីយដ្ឋាន បឹងក្រម ស្រុកមេមត់

ចែករំលែក៖

​ខេត្តត្បូងឃ្មុំ៖ រដ្ឋបាលឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ កាលពី ថ្ងៃ អង្គារ ៥ រោច ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០២០ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ឲ្យត្រៀមឧបករណ៍ចាប់ត្រីបែបបុរាណប្រចាំឆ្នាំ២០២០ នៅរមណីយដ្ឋាន បឹងក្រម ក្នុងភូមិ សាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ដែលប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខនេះ ។

នៅក្នុងសេចក្តីជូនដំណឹងនេះ ក៏បានបញ្ជាក់អំពីឧបករណ៍ចាប់ត្រីបែបបុរាណ ដោយមានតែ អង្រុត ឈ្នាង ត្រក ក្អុះ ឬក៏រាវ ចាប់ត្រីដោយផ្ទាល់ដៃ តែប៉ុណ្ណោះ ក្រៅពីនេះហាមដាច់ខាតមិនឲ្យយកទៅចាប់ត្រីនាពេលនោះបានឡើយ ។

រដ្ឋបាលឃុំជាំក្រវៀន ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ពិធីចាប់ត្រីបែបបុរាណនេះ បានធ្វើឡើងយ៉ាងសប្បាយរីករាយជារៀងរាល់ឆ្នាំ ដោយមានអ្នកចូលរួមមកពីទីជិតឆ្ងាយ និងភ្ញៀវទេសចរ ជាតិ អន្តរាជាតិ រាប់រយ រាប់ពាន់នាក់ ផងដែរ ។

ចំពោះកាលបរិច្ឆេទកំណត់ពេលវេលានៃកម្មវិធីនេះ រដ្ឋបាលឃុំជាំក្រវៀន នឹងជូនដំណឹងតាមការជាក់ស្តែងនៅពេលក្រោយ ។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ត្រៀមឧបករណ៍ចាប់ត្រីបែបបុរាណ ចាប់ពីពេលនេះតទៅ ៕​ ដោយ​ ៖​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print