បទ“ខ្ញុំក្លាយជាអ្នកជំងឺស្នេហា” របស់ អ៊ុង សុវណ្ណារិទ្ធិឆ្លើយតបទៅ អ៊ុក សុវណ្ណារី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងសំនៀងស្រទន់ អ៊ុង សុវណ្ណរិទ្ធិ បានបញ្ចេញបទចម្រៀង”ខ្ញុំក្លាយជាអ្នកជំងឺស្នេហា”ហើយ ដើម្បីឆ្លើយតបទៅនឹងអត្ថន័យបទចម្រៀងស្នេហាមនោសញ្ចេតនាស៊ីជម្រៅដែលកំពុងផ្ទុះការចាប់អារម្មណ៍ពី របស់តារាចម្រៀងស្រីវ័យក្មេង អ៊ុក សុវណ្ណារី។
​បទចម្រៀងនេះបានធ្វើឲ្យគេភ្ញាក់ផ្អើលស្របពេលដែលលេចវត្តមានអតីតបេក្ខជន The Voice Cambodia រដូវកាលទី២ រូបនេះក្នុងផលិតកម្មថ្មីគីផលិតកម្ម Home Music។ ការបញ្ចេញបទស្នេហាពេញនិយមនេះស្របពេលដែលការចូលទស្សនាបទចម្រៀងស្នាដៃនិពន្ធទំនុកច្រៀងរបស់កវី យឹម តាស្រង់ នេះមានរហូតដល់ជិត៣លានដងរួចមក។ លោក អ៊ុង សុវណ្ណារិទ្ធិ បានបញ្ជាក់ថា ជាសា្នដៃថ្មី និងសំនៀងដំបូងរបស់លោកក្រោយក្លាយជាអ្នកចម្រៀងកុងត្រានៅផលិតកម្មមួយនេះ។ លោកថាពិតជាសប្បាយចិត្តដែលទទួលបានឱកាសថ្មីៗបង្ហាញសមត្ថភាពច្រៀង និងទទួលបានបទចម្រៀងដែលកំពុងពេញនិយមពីទស្សនិកជន។ តារាចម្រៀងវ័យ២៥ឆ្នាំរូបនេះលើកឡើងដែរថាបទថ្មីនេះក៏ស្របតាមការសន្យារបស់លោកជាមួយអ្នកគាំទ្រ ថានឹងមានសមិទ្ធផលថ្មីផ្ញើជូនទស្សនិកជន។ អ្វីដែកកាន់តែរំភើបគឺទទួលបានការពេញចិត្ត និងសរសើរជាច្រើនពីទស្សនិកជន ហើយជាកម្លាំងចិត្តសម្រាប់លោកបន្តការងារសិល្បៈដែលខ្លួនស្រលាញ់ពេញបេះដូង។ លោកបញ្ជាក់ដែរថាក្រៅពីបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅនេះ លោកក៏ត្រៀមបញ្ចេញបទចម្រៀងថ្មី ដើម្បីបំពេញចិត្តអ្នកគាំត្រផងដែរ។
​គួរបញ្ជាក់ផងដែរថាតារាចម្រៀង អ៊ុង សុវណ្ណារិទ្ធិ ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនក្រោយពីលោកបានចូលរួមប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ រហូតដល់វគ្គ៣នាក់ចុងក្រោយ។លោកធ្លាប់ជាតារាចម្រៀងប្រចាំក្រុមរ៉ាក់ និងក្រុម The Melody៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print