ទៀតហើយៗ..! យុវតីទំនើងពីសាលាទួនហ្វា៤នាក់ មកវាយទាត់ធាក់យុវតីវិទ្យាល័យផ្សារដើមថ្កូវម្នាក់ ផ្អើលពេញFacebook ត្រូវនគរបាលខណ្ឌចំការមន ឃាត់ខ្លួនបាន​ហើយ​

ចែករំលែក៖

ភ្នំពេញ៖ តាមពិតនៅក្នុងវីដេអូឃ្លីបមួយនេះ គឺឃើញពីយុវតីក្លាហានដ៏ទំនើង៤នាក់ បានស្រែកសំឡុត និងវាយទាត់ធាក់ទៅលើជនរងគ្រោះជាយុវតីតែម្នាក់ឯង អាយុប្រមាណជា១៣ទៅ១៤ឆ្នាំប៉ុណ្ណោះ ។

មើលទៅទង្វើនោះវាសហាវជាងយុវតីជើងខ្លាំងស្រុកមេសាង ខេត្តព្រៃវែង ទៅទៀត។ បើតាមសាច់ញាតិយុវតីរងគ្រោះបានអោយដឹងថា៖ សកម្មភាពវាយទាត់ធាក់ធ្វើទារុណ្ឌកម្មលើយុវតី ជិន ចាន់មរកត បានកើតឡើងតាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩មកម្លេះ ហើយពួកគាត់ទើបនឹងដឹងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ទើបមកប្តឹងសមត្ថកិច្ចដល់អធិការដ្ឋាននគរបាលខណ្ឌចំការមន ។ ទើបនៅរសៀលនេះសមត្ថកិច្ចបានឃាត់ខ្លួនជនបង្កទាំង៤នាក់ ក្នុងនោះយុវតីជើងខ្លាំង៣នាក់ ជាអ្នកធ្វើសកម្មភាពទាត់ធាក់ វាយ និងម្នាក់ទៀតជាអ្នកថតវីដេអូទុក។
សាច់ញាតិជនរងគ្រោះបញ្ជាក់ថា៖ ទោះជាហេតុការនេះកើតឡើងក៏ដោយ ក៏នាងមិនហ៊ានប្រាប់ឪពុកម្តាយ និងបងប្អូន តែមានមិត្តភ័ក្រមកប្រាប់ក៏ឃើញឃ្លីបដ៏សហាវនេះ ក៏បង្ខំចិត្តប្តឹងសមត្ថកិច្ច។
ជនរងគ្រោះមិនហ៊ានប្រាប់ឪពុកម្តាយ ដោយសារក្រុមជនបង្កគម្រាម មិនអោយប្រាប់ ហើយនាងក៏មិនហ៊ានទៅរៀន ខ្លាចក្រុមយុវតីទំនើងទាំងនោះតាមធ្វើទារុណ្ឌកម្ម។
នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចបានអោយដឹងថា៖ ក្រុមក្មេងស្រីដែលវាយទាត់ធាក់លេីក្មេងស្រីនៅសាលាដេីមថ្កូវត្រូវបានឃាត់ខ្លួនយកមកសាកសួរ ក្នុងនោះក៏មានអាណាព្យាបាលទាំងសង្ខាងមកសម្របសម្រួលគ្នាចំពោះមុខសមត្ថកិច្ច។

ឃើញវីដេអូឃ្លីប ដែលយុវតីទាំងបួននាក់ព្រួតវាយជនរងគ្រោះម្នាក់ ប្រជាពលរដ្ឋបានសោកស្តាយនូវ យុវតីមួយចំនួនមិនគួរមានចរិកឃោឃៅ និយាយដោយត្រង់ឃេីញទង្វេីដ៏ហិង្សាដែលពួកគេធ្វេីលេីក្មេងស្រីនោះ​ គឺអាណិតខ្លោចចិត្ត។

ប្រជាពលរដ្ឋសូមអោយអាណាព្យាបាលជួយពង្រឹងសីលធម៌ល្អក្នុងការរស់នៅដល់កូន​។ សូមកុំឱ្យការស្រឡាញ់រហូតឱ្យដេីរហួសគន្លងធម៌បែបនេះអី បណ្តាលអោយពួកគេខូចអនាគត ត្រូវសង្គមស្អប់ខ្ពើម និងមានទោសទណ្ឌ ដោយអំពើហិង្សានេះ៕

...

 

 

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print