បេក្ខភាពកញ្ញាឯកភេទទី៣ ពីររូបធ្វើឲ្យគេភ្ញាក់ផ្អើលនឹងសម្រស់មិនចាញ់ស្រីស្អាត

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងក្រោយពីគេហទំព័រកញ្ញាឯកមួយបានបង្ហាញមុខបេក្ខភាពត្រៀមចូលរួមប្រកួតប្រជែង កញ្ញាភេទទីបីកម្ពុជាMiss Queen Cambodia ឆ្នាំ ២០២០ និងដើម្បីត្រៀមចូលរួមប្រកួតកម្មវិធីទ្រង់ទ្រាយអន្តរជាតិសម្រាប់ឆ្នាំក្រោយ។ កញ្ញាឯកពីររូបដែលបានបង្ហាញនេះធ្វើឲ្យចាប់អារម្មណ៍ខ្លាំងពិសេសរូបសម្រស់ មិនចាញ់ស្រីស្អាតនោះទេ។

បេក្ខភាពដែលធ្វើឲ្យចាប់អារម្មណ៍ដំបូងគឺនាងPha Boom អាយុ ១៩ ឆ្នាំ កម្ពស់១,៦៩ ម៉ែត្រ។ នាងទទួលបានការពេញចិត្ត និងគាំទ្រច្រើនពីមហាជន ដោយសាររូបសម្រស់ មិនចាញ់មនុស្សស្រីពិតៗទ។ បេក្ខភាពរូបនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមកោតសរសើរខ្លាំងថាមានរូបសម្រស់ស្រស់ស្អាតដូចនឹងបេក្ខភាពកញ្ញាឯកជាស្ត្រីនោះដែរ។

បេក្ខភាពទី២ ដែលគេស្គាល់ថាអ្នកបង្ហាញម៉ូត ឈ្មោះ លឿម មាជ័យ ហៅ មុន្នី វ័យ ២០ ឆ្នាំ កម្ពស់ ១,៧៨ម៉ែត្រ។ នាងគឺជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពដែលនឹងត្រូវចូលរួមប្រកួតប្រជែង។ បេក្ខភាពរូបនេះក៏ត្រូវបានគេកោតសរសើរខ្លាំងថាមានរូបសម្រស់ស្រស់ស្អាតដូចនារីពិតៗ ខណៈដែលនាងមានរូបសម្រស់ធម្មជាតិ។ នាងក៏ត្រូវបានគេប្រដូចសម្រស់ទៅនឹង ម្ចាស់ជ័យលាភីលេខ២ ក្នុងកម្មវិធី បវរកញ្ញាចក្រវាល កម្ពុជា ឆ្នាំ២០១៩ កញ្ញា ចន សុទីម៉ាផងដែរ។

តាមការទម្លាយរបស់ក្រុមការងារនៃកម្មវិធីប្រកួតបានបញ្ជាក់ថា បេក្ខភាពដែលដាក់ពាក្យមកចូលរួមប្រកួត នឹងត្រូវធ្វើការជម្រុះវគ្គដំបូងក្នុងពេលដ៏ខ្លីខាងមុខដើម្បីស្វែងរកបេក្ខភាព១០រូបចុងក្រោយដើម្បីចូលរួមប្រកួតតាមរយៈការថតរូប និងបោះឆ្នោតលើបណ្តាញសង្គម។ កម្មវិធីប្រកួតនឹងត្រូវធ្វើការប្រកួតវគ្គផ្តាច់ព្រ័តក្នុងពេលដ៏ខ្លីខាងមុខដើម្បីជ្រើសរើសយកជ័យលាភី Miss Queen Cambodia ឆ្នាំ ២០២០ ។ ម្ចាស់ជ័យលាភី ក៏នឹងត្រូវធ្វើការហ្វឹកហាត់ការងារមួយចំនួនទាក់ទងនឹងសិល្បៈ ចំណេះ ជំនាញផ្សេងៗដើម្បីចូលរួមប្រកួតព្រឹត្តិការណ៍ Miss Queen International នៅឆ្នាំ ២០២១ ខាងមុខ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print